12/03/2015 10:48 GMT+7 Email Print Like 0

គណៈប្រតិភូក្រសួងការបរទេសវេណេហ្ស៊ុយអេឡាមកបំពេញទស្សនកិច្ចនៅវៀតណាម


អនុរដ្ឋមន្រ្តីការបរទេសវៀតណាមលោក Ha Kim Ngoc និងលោក Xoan Pablo Noya បានធ្វើស​ហ​អធិបតី​សម័យ​ប្រជុំ​ពិគ្រោះ​យោបល់នយោបាយលើកទី៥រវាងក្រសួងការបរទេសនៃប្រទេសទាំង២


 
ចាប់ពីថ្ងៃទី៩ដល់ទី១១ខែមិនា​ ឆ្នាំ២០១៥ គណៈប្រតិភូក្រសួងការបរទេសវេណេហ្ស៊ុយអេឡា ដឹកនាំ ដោយ​អនុ​រដ្ឋ​មន្រ្តីលោក Xoan Pablo Noya បានមកបំពេញទស្សនកិច្ចនៅវៀតណាម។នាថ្ងៃទី១០ មិនា អនុរដ្ឋមន្រ្តី​ការ​បរទេស​វៀតណាមលោក Ha Kim Ngoc និងលោក Xoan Pablo Noya បានធ្វើសហអធិបតីសម័យប្រជុំ​ពិ​គ្រោះ​យោបល់​នយោបាយ លើកទី៥រវាងក្រសួងការបរទេសនៃប្រទេសទាំង២។ នៅទីនេះ ភាគីទាំងបានជូន ដំ​ណឹង​ឲ្យ​គ្នាទៅវិញទៅមកអំពីស្ថានភាពនាពេលថ្មីៗនេះនៅប្រទេសនិមួយៗ ពិភាគ្សាអំពីវិធានការ នានាសំដៅ​បង្កើន​ទំនាក់​ទំនងរវាងប្រទេសទាំង២និងក្រសួងការបរទេសទាំង២។លោក Ha Kim Ngoc បានអះអាងថា វៀត​​ណាម​ជា​និច្ចកាលយកចិត្តទុកដាក់ដល់ ការបង្កើនទំនាក់ទំនងសហប្រតិបតិ្តការ​លើ​គ្រប់​ជ្រុង​ជ្រោយ​ជា​មួយវេណេ​ហ្ស៊ុយ​ អេឡា និងសម្ដែងការពេញចិត្តចំពោះការបោះជំហានដ៏សកម្មក្នុ​ង​ទំនាក់​ទំ​នង​រវាង ប្រទេសទាំង២នា​រយៈ​ពេលកន្លងមក។ថ្នាក់ដឹកនាំក្រសួងការបរទេសនៃប្រទេសទាំង២ ក៏បាន​ផ្លាស់​ប្ដូ​រ​​មតិ​អំពីបណ្ដាបញ្ហា​អន្តរជាតិ​និងតំបន់ដែលយកចិត្តទុកដាក់ដូចគ្នា ឯកភាពលើការគាំទ្រ​គោលមាគ៌ា​ដោះស្រាយ​ជំលោះ​អំពី​អធិបតេយ្យភាព​​ដោយសន្តិ វិធីនិងសមស្របជាមួយច្បាប់អន្តរជាតិ។ភាគីទាំង២ក៏បានអះអាងថា នឹងបន្តបង្កើន កិច្ច​សហការនិងគាំទ្រគ្នាទៅវិញទៅមកនៅអ.ស.បក៏ដូចជាអង្គការ​អន្តរ​ជាតិ​និង​វេទិការពហុភាគីនានា​ផង​ដែរ​៕​ 
 
តាម VOV5 - វិទ្យុសម្លេង​វៀតណាម
បណ្តាព័ត៌មានបានផ្សាយ