គណៈបក្ស NLD និងបណ្ដាក្រុមជនប្រដាប់អាវុធនៅមីយ៉ាន់ម៉ាសន្យាកសាងទំនុកទុកចិត្ត

គណៈបក្ស NLD និងបណ្ដាក្រុមជនប្រដាប់អាវុធនៅមីយ៉ាន់ម៉ាសន្យាកសាង ទំនុកទុកចិត្ត (Image: VNA)
នាថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០១៥ សារព័ត៌មានតំបន់បានផ្សាយព័ត៌មានថា៖ គណៈបក្សសម្ព័ន្ធភាពជាតិដើម្បីប្រជាធិបតេយ្យ (NLD) ប្រឆាំងនិងក្រុមជន ប្រដាប់អាវុធចំនួន៨ ដែលចូលរួមកិច្ចព្រមព្រៀងឈប់បាញ់បានសន្យាកសាង ទំនុកទុកចិត្តរួមនិងការយោគយល់គ្នាទៅវិញទៅមកក៏ដូចជាកិច្ចសហប្រតិបត្តិការ ក្នុងដំណើរការសន្តិភាពប្រទេសជាតិ។ កិច្ចសន្យានេះត្រូវបាននាំចេញក្នុងជំនួបជា លើកដំបូងរវាងប្រធានគណៈបក្ស NLD លោកស្រី San Suu Kyi និងថ្នាក់ដឹកនាំ នៃក្រុមជនប្រដាប់អាវុធចំនួន ៨ដែលបានប្រព្រឹត្តទៅនៅរដ្ឋធានី Nay Pyi Taw។
ថ្លែងមតិនៅជំនួប លោកស្រី San Suu Kyi បានសម្តែងការគាំទ្ររបស់ NLD ចំពោះដំណើរការសន្តិភាព ព្រមទាំង យល់ព្រមសំណូមពរនៃបណ្ដាក្រុមជន ប្រដាប់អាវុធស្តីពីការបង្កើតគណៈកម្មាធិការរួមជាមួយ NLDសំដៅបន្តសហការ ដើម្បីដំណើរការសន្តិភាពបន្ទាប់ពី NLD បង្កើតរដ្ឋាភិបាលថ្មីមួយសមស្របនឹង លទ្ធផលនៃការបោះឆ្នោតនាថ្ងៃទី៨ ខែវិច្ឆិកាកន្លងទៅ។ ក្នុងពេលនោះ សេចក្តីព្រាងការសន្ទនានយោបាយរវាងភាគីទាំងពីរត្រូវបានដាក់ជូនឡើងប្រធានាធិបតី Thein Sein អនុម័ត៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម