06/06/2017 10:17 GMT+7 Email Print Like 0

គណៈបក្ស CPP ដណ្ដើមបានជ័យជំនះក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់កម្ពុជា


នាយករដ្ឋមន្រ្តីកម្ពុជា សម្ដេច តេជោ ហ៊ុន សែន (រូបថត៖VOV)

នាយករដ្ឋមន្រ្តីកម្ពុជា សម្ដេច តេជោ ហ៊ុន សែន នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៧ ប្រកាសថាគណៈបក្សប្រជាជនកម្ពុជា (CPP) កាន់អំណាចនោះបានដណ្ដើមជ័យជំនះក្នុងការបោះឆ្នោតក្រុមប្រឹក្សាថ្នាក់ឃុំ សង្កាត់លើកទី៤ ដែលបានប្រព្រឹត្តទៅមួយថ្ងៃមុននោះ។នៅលើបណ្ដាញសង្គម Facebook នាយករដ្ឋមន្រ្តីលោក ហ៊ុន សែន បាន នាំចេញតួរលេខក្រៅផ្លូវការថាក្នុងចំណោមអ្នកបោះឆ្នោតជាង ៦លាន៧ហ្មឺននាក់ គណៈបក្ស CPP ទទួលបានសម្លេងគាំទ្រចំនួន៣លាន៥ហ្មឺនសម្លេង ដែលស្មើនឹង៥១,៣៩%។ថ្នាក់ដឹកនាំកម្ពុជារូបនេះក៏បានសំដែងក្ដីសង្ឃឹមថា គណៈ​បក្ស CPP នឹងដណ្ដើមបានសម្លេងគាំទ្រភាគច្រើនក្នុងការបោះឆ្នោតសកលដែលគ្រោងនឹងប្រព្រឹត្តទៅ​នា​ខែ​កក្កដា ឆ្នាំ២០១៨ខាងមុខផងដែរ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ