12/01/2016 09:36 GMT+7 Email Print Like 0

គណៈបក្សប្រជាជនកម្ពុជាបិទបញ្ចប់សន្និបាតលើកទី ៣៩


គណៈបក្សប្រជាជនកម្ពុជាបិទបញ្ចប់សន្និបាតលើកទី ៣៩ (Image: VNA)

សន្និបាតលើកទី​៣៩ នៃគណៈបក្សប្រជាជនកម្ពុជា (CPP) បានបិទបញ្ចប់ នារសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០១៦​ ក្រោយរយៈពេល ២​ថ្ងៃធ្វើការ​ក្រោមការ ធ្វើអធីបតីរបស់ប្រធានគណៈបក្ស CPP  និង​ជានាយករដ្ឋមន្ត្រីរាជ​រដ្ឋាភិ​បាល​កម្ពុជា សម្តេច តេជោ ហ៊ុន​សែន និងប្រធានរដ្ឋសភាកម្ពុជា​សម្តេច ហេង សំរិន។ សន្និបាត​លើក​នេះបាន​អនុម័ត​ លើរបាយការណ៍ស្តីពី​ស្ថានភាព​និងការងារ​ របស់គណៈបក្សនាឆ្នាំ​២០១៥ និងទិស​ដៅភារកិច្ចក្នុង​ឆ្នាំ​២០១៦ ក្នុងនោះ​សង្កត់ ធ្ងន់ទៅលើការគាំទ្រ​ទាំងស្រុង ចំពោះការខំប្រឹង​ប្រែងរបស់រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​អនុវត្តកម្ម​វិធីនយោបាយ​ និង​យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី​៣ ដោះស្រាយល្អបញ្ហាព្រំដែន​ជាមួយ​ប្រទេសជិត​ខាង​នានា។ សេចក្តីប្រកាសបានសង្កត់ធ្ងន់ថា៖ សេដ្ឋកិច្ច​កម្ពុជាទទួល​បាន​សមិទ្ធិ​លេច​ធ្លោដោយ​កំណើន​សេដ្ឋកិច្ច​ទទួល បាន ៧%​ក្នុងឆ្នាំ​២០១៥។ កម្ពុជាកំពុងស្ថិតក្នុងដំណាក់កាលផ្លាស់​ប្តូរ ពីប្រទេសក្រីក្រ​ដែលមាន​ចំណូលទាប​ទៅជាប្រទេស មានចំណូលក្រោមមធ្យម៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ