30/06/2015 10:29 GMT+7 Email Print Like 0

គណៈបក្សប្រជាជនប្រារព្ធខួបលើកទី៦៤នៃការបង្កើតគណៈបក្ស


ប្រធានគណៈបក្សប្រជាជន សម្ដេចហ៊ុនសែន

នាព្រឹកថ្ងៃទី២៨ខែមិថុនាឆ្នាំ​២០១៥ នៅរាជ​ធានី​ភ្នំពេញ គណៈ​បក្ស​កាន់​អំណាច​ប្រ​ជាជន​កម្ពុជា (CPP) បាន​ប្រារព្ធ​ខួបលើកទី៦៤ នៃការបង្កើតគណៈ​បក្ស (ថ្ងៃទី២៨​ខែមិថុនាឆ្នាំ១៩៥១-ថ្ងៃទី២៨​មិថុនាឆ្នាំ២០១៥) ដោយ​មានការ​ចូលរួម​របស់បក្ខជនចំនួន​ជាងមួយ​ហ្មឺន​នាក់ ប្រជាជន​នៅរាជធានី​ និងខេត្តនានា។ ថ្លែង​មតិ​នៅទីនេះ​ប្រធាន​គណៈ​បក្សប្រជាជន សម្ដេចហ៊ុនសែន បានអះអាង​ឡើងវិញ​នូវគោល​ដៅ និង​ឧត្តម​គតិ៖ របស់​ប្រជាជន​ដោយ​ប្រជាជន និង​ដើម្បីប្រជា​ជន និងគោលការណ៍៖ ប្រជាធិ​បតេយ្យប្រជា​ជន​របស់ CPP។ ទន្ទឹម​នឹងនោះ សម្ដេច​ហ៊ុន​សែន ក៏បានសង្កត់ធ្ងន់ថា៖ ក្នុងរយៈ​ពេល៦៤​ឆ្នាំកន្លង​ទៅ គណៈ​បក្សប្រ​ជាជន​កម្ពុជា​បាន​ប្រកាន់​ខ្ជាប់​នូវ​គោល​ការណ៍ ប្រជា​ធិបតេយ្យប្រជា​ជន​ជានិច្ច ចាប់តាំង​ពីបានស្រោច​ស្រង់​ប្រទេស​កម្ពុជា​អោយ​ចេញ​ផុត​ពីរបប​កម្ពុជា​ប្រជាធិបតេយ្យ។ ប្រធាន  CPP សម្ដេចហ៊ុនសែន​បាន​អោយ​ដឹង​ទៀត​ថា៖ CPP បន្ត​អនុវត្ត​គោល​មាគា៍​នយោបាយ​៖ សាមគ្គីភាព​ប្រជាជន​ទាំង​មូល តាម​ទិស​ស្លោក៖ ជាតិ សាសនា និង​ព្រះមហាក្ស​ត្រ ដើម្បី​បន្ត​កសាង​និង​អភិវឌ្ឍន៍ប្រទេស​ជាតិ​តទៅទៀត៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ