03/03/2017 09:51 GMT+7 Email Print Like 0

គណៈបក្សប្រឆាំងនៅកម្ពុជាមានប្រធានថ្មី


គណៈបក្សប្រឆាំងនៅកម្ពុជាមានប្រធានថ្មី (VNA)

នាព្រឹកថ្ងៃទី ២ ខែមិនា ឆ្នាំ២០១៧ គណៈបក្សសង្គ្រោះជាតិ (CNRP) បានរៀបចំមហាសន្និសិទវិសាមញ្ញ ដើម្បីបោះឆ្នោតគណៈថ្នាក់ដឹកនាំថ្មី ព្រមទាំង អនុម័តលើពង្រាងធ្វើវិសោធនកម្មលក្ខនិ្តកគណៈបក្ស។ សមាជិក CNRP នានាបានជ្រើស តាំងលោក កឹម សុខា អនុប្រធានគណៈបក្សធ្វើជាប្រធានគណៈបក្ស CNRP បណ្ដាអនុប្រធានគណៈបក្សនេះរួមមាន លោកស្រី មូរ សុខហួ លោក ប៉ុល ហំម និងលោក អេង ឆៃអ៊ាង។ មហាសន្និសិទវិសាមញ្ញរបស់គណៈបក្ស CNRP ត្រូវបានរៀបចំឡើង បន្ទាប់ពីអតីតប្រធាននៃគណៈបក្សនេះគឺ លោក សម រង្ស៊ី លាលែងពីដំណែង។ នាបច្ចុប្បន្ន លោក សម រង្ស៊ី កំពុងរស់នៅឯបរទេសសំដៅជៀសវាងការអនុវត្តការកាត់ទោសដាក់ពន្ធនាគារ ក្នុងរយៈពេល ២ ឆ្នាំ ពីបទតេះ ដៀលឧបនាយករដ្ឋមន្ត្រីកម្ពុជា ឯកឧត្តម ហោ ណាំហុង៕ 

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ