21/09/2016 10:13 GMT+7 Email Print Like 0

គណៈបក្សកុម្មុយនីស្ត Czech – Morava រៀប​ចំ​សិក្ខា​សាលា​អំពី​បទ​ពិសោធន៍​អភិវឌ្ឍន៍​របស់​វៀត​ណាម​


ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសាធារណៈរដ្ឋឆែកលោក Truong Manh Son ថ្លែងមតិ
នៅសិក្ខាសាលានេះ (រូបថត៖baotintuc.vn)

 

នារសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦ នៅទីក្រុង Praha គណៈកម្មាធិការ​មជ្ឈឹម​គណៈបក្ស​កុម្មុយនីស្ត Czech – Morava (KSCM) បាន​រៀប​ចំ​សិក្ខាសាលា​ អំពី​គោលមាគ៌ា​អភិវឌ្ឍន៍​សេដ្ឋកិច្ច​និង​កិច្ចការ​បរទេស​របស់​វៀត​ណាម​ក្រោម​ការ​ដឹក​នាំ​ របស់បក្សកុម្មុយនីស្តវៀតណាម។ ថ្លែងមតិ​នៅទីនេះ ឯក​អគ្គរដ្ឋទូត​វៀត​ណាម​ប្រចាំ​នៅ​សាធារណៈ​រដ្ឋ​ឆែក​លោក Truong Manh Son បានជូន​ដំណឹង​ អំពី​រាល់លទ្ធផល​លេច​ធ្លោ​លើ​វិស័យ​សេដ្ឋកិច្ច​និង​កិច្ច​ការ​បរទេស​ របស់វៀត​ណាម​ក្រោយរយៈ​ពេល​៣០​ឆ្នាំ ផ្លាស់ប្ដូរថ្មី។ អំពីទំនាក់​ទំនង​កិច្ចការ​បរទេស វៀត​ណាម រហូត​ដល់​ពេលនេះ​បាន​បង្កើតទំនាក់​ទំនង ជាមួយប្រទេសចំនួន១៨៥ ព្រមទាំង​ជំរុញទំនាក់ទំនងសេដ្ឋ​កិច្ច ពាណិជ្ជកម្ម​ និងវិនិយោគជាមួយទីផ្សារចំនួន​២២៤​នៅ ទូទាំងពិភពលោក។​វៀតណាម​បាន​ចូលរួម​កិច្ចព្រម​ព្រៀង​ទ្វេ​ភាគីនិង​ពហុភាគី ជាង​៥០០លើគ្រប់វិស័យ​ហើយ​ទាក់​ទាញ ទុនវិនិយោគ​ផ្ទាល់​ពីបរទេស (FDI) ប្រមាណ​ជិត​២៦០ពាន់​លាន​ដុល្លា​អាមេរិក។ បក្សកុម្មុយនីស្តវៀតណាម នាបច្ចុប្បន្ន​ មានទំនាក់ទំនងជាមួយ​គណៈ​​បក្សនយោបាយ​ជាង​៥០០ ក្នុង​នោះភាគច្រើន​ជា គណៈបក្សកុម្មុយនីស្ត​កម្មករ​ ចលនា​បដិវត្តន៍​ឆ្វេង​និយម​ ក្នុង​នោះមាន​ទំនាក់​ ទំនងប្រពៃណីជាមួយ​ KSCM។ ឯក​អគ្គរដ្ឋទូត Truong Manh Son ក៏បាន​ជូន ដំណឹង​ជាមួយ​បក្ខជន​ នៃ​គណៈ​បក្ស KSCM អំពីស្ថាន​ភាព​នៅស​មុទ្រ​ខាង​កើត នា​ពេលថ្មីៗនេះ ហើយអំពី​គោល​ជំហរ​របស់វៀ​តណាម ដោយប្ដេជ្ញាចិត្តការពារ ឯករាជ្យ អធិបតេយ្យភាព​បូរណភាព​ដែនដី របស់​ប្រទេស ដោះ​ស្រាយ​ជំលោះ ដោយ​សន្តិវិធីដោយឈរលើ​មូលដ្ឋាន​ច្បាប់​អន្តរជាតិ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ