30/07/2018 10:18 GMT+7 Email Print Like 0

គណៈឃោសនាអប់រំបក្ខភាគតំបន់ទី៥ ទទួលកិតិ្តនាមវីរៈកងកម្លាំងប្រដាប់អាវុធ ប្រជាជន


 តាងនាមថ្នាក់ដឹកនាំបក្សនិងរដ្ឋ នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានប្រគល់ទង់និងប័ណ្ណទទួលស្គាល់កិត្តិនាមវីរៈកងកម្លាំងប្រដាប់អាវុធជូនគណៈឃោសនាអប់រំបក្ខភាគតំបន់ទី៥

 នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ​២០១៨ នៅទីក្រុង Tam Ky ខេត្ត Quang Nam ភាគ កណ្ដាលប្រទេសវៀតណាម គណៈ​កម្មាធិការឃោសនាផ្សព្វផ្សាយ​មជ្ឈឹមបានរៀបចំ ពិធីទទួលកិត្តិនាម វីរៈកង​កម្លាំង​ប្រដាប់​អាវុធ​ប្រជា​ជន​របស់​គណៈ ឃោសនាអប់រំបក្ខភាគតំបន់ទី៥យ៉ាងមហោឡារឹត។ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc​ អញ្ជើញចូលរួមពិធីនេះផងដែរ។ 
 
ថ្លែងមតិ​នៅទីនេះ សមាជិកការិយាល័យនយោបាយ ប្រធានគណៈកម្មាធិការឃោសនាផ្សព្វផ្សាយមជ្ឈឹមលោក Vo Van Thuong បានរំលេចនូវប្រពៃណីដ៏អង់អាចក្លាហានរបស់គណៈឃោសនាអប់រំបក្ខភាគតំបន់ទី៥ ក្នុង​ដំណាក់​​កាល​សង្គ្រាម ក៏ដូចជាក្នុងដំណាក់កាលសន្តិភាព កសាងនិងការពារមាតុប្រទេសផងដែរ។ គិត​ចាប់​​ពីពេល​​បង្កើតឡើងកាលពីឆ្នាំ១៩៦០មក គណៈឃោសនាអប់រំបក្ខភាគតំបន់ទី៥ ជានិច្ចកាល​សម្រេច​បាន​យ៉ាង​​​ល្អនូវតួនាទីធ្វើសេនាធិការ លើកសំណើជូនបក្ខភាគតំបន់អំពីការងារនយោបាយ សតិអារម្មណ៍ អនុវត្ត​ន៍​ភារ​​កិច្ច​អប់រំនិងហាត់ពត់លត់ដំសំរាប់កម្មាភិបាល យុទ្ធជន ហើយលើកទឹក​ចិត្ត​ប្រជាជន​នៅ​តំបន់​ភាគ​កណ្ដាល​ - Tay Nguyen អនុវត្តន៍ភារកិច្ចបដិវត្តន៍ប្រកបដោយជោគជ័យផងដែរ។ លោក Vo Van Thuong បាន​សង្កត់​ធ្ងន់ថា​៖
 
​“ការរីកធំធាត់​របស់ជួរកម្មាភិបាលឃោសនាផ្សព្វផ្សាយ នាពេលសព្វថ្ងៃនេះ មានការដឹកនាំ ថែទាំរបស់បក្ស រដ្ឋ របស់​លោក​ប្រធានហូជីមិញ ការជួយឧបត្ថម្ភរបស់បណ្ដាក្រសួង ស្ថាប័នមជ្ឈឹមនិងតំបន់ និងការ​គ្រប​ដណ្ដប់​របស់​​ប្រជាជន​ ទូទាំងប្រទេស។ យើងខ្ញុំនឹងបន្តពង្រីកប្រពៃណីឲ្យបានសក្តិសមជាមួយនឹងបុព្វហេតុដ៏ភ្លឺស្វាង ខិត​ខំប្រឹងប្រែង​សម្រេច​ឲ្យបានល្អនូវភារកិច្ចរបស់ខ្លួនដើម្បីសក្តិសមនឹងជំនឿទុកចិត្តរបស់បក្ស រដ្ឋនិ​ង​ប្រជា​ជន​”​។
 
​នៅ​ពិធី​នេះ តាងនាមថ្នាក់ដឹកនាំបក្សនិងរដ្ឋ នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បាន​ប្រគល់​ទង់​និង​ប័ណ្ណ​​ទទួល​ស្គាល់កិត្តិនាមវីរៈកងកម្លាំងប្រដាប់អាវុធជូនគណៈឃោសនាអប់រំបក្ខភាគតំបន់ទី៥៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ