17/10/2018 09:30 GMT+7 Email Print Like 0

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម៖ រដ្ឋសភានឹងបោះឆ្នោតជ្រើសតាំងប្រធានរដ្ឋនាដើមសម័យប្រជុំលើកទី៦


 ទិដ្ឋភាពនៃសម័យប្រជុំរបស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា

 នារសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ​២០១៨ បន្តរបៀបវារៈនៃសម័យប្រជុំលើកទី២៨ គណៈ កម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​វៀត​ណាម បានពិភាក្សាអំពីការតៀមរៀប​ចំអោយ​ឲ្យសម័យប្រជុំលើកទី​៦​របស់​រដ្ឋសភា។
 
អគ្គលេខា​ធិការរដ្ឋសភាលោក Nguyen Hanh Phuc បានឲ្យដឹងថា សម័យប្រជុំលើកទី៦គ្រោងនឹង​ប្រារព្ធ​ឡើង​នាថ្ងៃ​ទី​២២ ខែតុលា​ និងបិទបញ្ចប់​នាថ្ងៃទី២១ ខែវិច្ឆិកា។ លោ​កបានឲ្យដឹងថែម​ទៀត​ថា ដោយ​ឈរ​លើការ​ស្រាវ​ជ្រាវ​មតិ​យោបល់ និងកម្មវិធីការ​ងាររបស់ថ្នាក់ដឹកនាំបក្សនិ​ង​រដ្ឋ នោះ រដ្ឋសភានឹង​បោះឆ្នោត​ជ្រើសតាំង​ប្រធាន​រដ្ឋនា​ដើមសម័យប្រជុំលើក ទី៦នេះ។ តាម​គម្រោងថា នាថ្ងៃទី២២ ខែតុលា ប្រធានរដ្ឋសភាលោកស្រី ​Nguyen Thi Kim Ngan តាងនាមគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នឹង​ថ្លែង​របាយ​ការណ៍​ស្ដីពីការ​ត្រៀមបម្រុង​បុគ្គលលក្ខណៈ​ដើម្បីរដ្ឋសភាជ្រើសតាំងជាប្រធានរដ្ឋ។ នាថ្ងៃ​ទី២៣ តុលា អង្គប្រជុំ​នឹង​បោះឆ្នោត​ជ្រើស​តាំង​ប្រធាន​រដ្ឋ។ 
 
បន្តរបៀបវារៈ​នៃសម័យប្រជុំលើកទី២៨ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម បានពិភាក្សា​អំពីការ​បន្ត​អនុវត្តន៍​សាកពិសោធន៍ នូវការផ្ដល់ទិដ្ឋាការអេឡិ​ចត្រូនិកសម្រាប់ជនបរទេសចូលម​កវៀត​ណាម។ តាមកា​រកំណត់ថា ការអនុវត្ត​សាកពិសោធន៍​នូវការផ្ដល់​ទិដ្ឋការ​អេឡិច​ត្រូនិក​សម្រាប់​ជនបរទេស​ចូ​លម​ក​វៀត​ណាម​ នឹងបញ្ចប់នាថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១​៩។ ថ្លែងរបាយការណ៍របស់រដ្ឋាភិបា​ល ឧត្តមសេនីយ៍ឯក​ Le Quy Vuong អនុរដ្ឋមន្រ្តី​ក្រសួងន​គរបាលបានសង្កត់ធ្ងន់ថា ​ការអនុវត្តសា​កពិសោធន៍​នូវការ​ផ្ដល់ទិដ្ឋាការ​អេឡិច​ត្រូនិក​​សម្រាប់ជន​បរទេសចូលមកវៀតណាម​ បានឆ្លើយ​តបទៅនឹង​សំណូមពរ​នានាដែល​រដ្ឋសភាបាន​ដាក់​ចេញ ក៏​ដូចជាសំណូមពរស្ដីពីការអភិ​វឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសជា​តិ បម្រើការ​ធ្វើសមាហរណកម្ម​អន្តរជាតិ​យ៉ាង​ទូលំទូលាយ​និង​ពេញលេញរបស់បក្សនិង​រដ្ឋ។
 
អនុប្រធាន​រដ្ឋសភាលោក Do Ba Ty បានអោយដឹងថា គណៈកម្មាធិការ​អចិន្ត្រៃយ៍រដ្ឋសភាវាយតម្លៃខ្ពស់​ចំពោះការ​អនុវត្តសាកពិសោធន៍នូវការផ្ដល់ទិដ្ឋាកា​រអេឡិចត្រូនិក សម្រាប់ជនបរទេសចូលមកវៀត​ណាម ហើយ​ឯកភាពថា​ ការបន្តអនុវត្តន៍គោល​នយោបាយនេះគឺជាការងារចាំ​បាច់​។ គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភាបាន​ឯកភាពបញ្ចូល​ខ្លឹមសារនេះទៅក្នុងសេចក្ដីសម្រេចចិត្តរួមរបស់រដ្ឋស​ភា ដោយពន្យាពេល​អនុវត្តន៍​សាកពិសោធន៍​ក្នុងរយៈ​ពេល២ឆ្នាំ​បន្ថែមទៀត៕​

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ