18/09/2018 08:52 GMT+7 Email Print Like 0

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាផ្តល់យោបល់ទៅលើការអនុវត្តសេចក្ដីសម្រេចលេខ ៧៦ ស្តីពីគោលដៅកាត់បន្ថយភាពក្រីក្រដល់ឆ្នាំ ២០២០


 ទិដ្ឋភាពនៃកិច្ចប្រជុំ  

 បន្តរបៀប​វារៈនៃសម័យប្រជុំលើកទី ២៧ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ​​២០១៨ គណៈកម្មាធិការ អចិន្ត្រៃយ៍​រដ្ឋសភា​បាន​ផ្តល់​យោបល់ទៅ​លើរបាយការណ៍​​របស់រដ្ឋាភិបាល ស្តីពី ការអនុវត្តសេច​ក្តីសម្រេច​លេខ ៧៦ នៃ​រដ្ឋសភានី​តិកាល​​ទី១៣ អំពីការ ជម្រុញ ​ការអនុវត្តគោលដៅកាត់បន្ថយភាព​ក្រីក្រប្រកប​​ដោយចីរភាពរហូត​ដល់​ឆ្នាំ២០២០​។
 
ក្រោយ​រយះពេល ៤ ឆ្នាំនៃការអនុវត្តសេចក្តីសម្រេចលេខ ៧៦ នេះ រហូតមកដល់ ពេលនេះ គោល​ដៅជា​ច្រើន​ដែល​ត្រូវ​បានដាក់ចេញ ក្នុងសេចក្តីសម្រេចចិ​ត្តនោះ បានអនុ​ វត្ត​សឹង​តែទាំង​ស្រុង​អស់​និង​ហួសពី​ការដាក់​ចេញ​។  ជាក់ស្ដែងគឺនៅចុងឆ្នាំ​ ២០១៦ អត្រាគ្រួសារក្រីក្រក្នុងទូទាំ​ងប្រទេសបានថយចុះដល់ ​១៣%​ ។ នៅចុង​ឆ្នាំ ២​០១៧ គឺធ្លាក់ចុះដល់ ១២% ។​ រហូតមកដល់ពេលនេះ ស្រុក​ចំនួន ៨  បានរួ​ចផុត​ ពីភាព​ក្រីក្រ​ក្នុង​ចំណោម​ស្រុក​ក្រីក្រទាំង​៦៤​។
 
បណ្ឌិត Bui Sy Loi អនុប្រធានគណៈកម្មាធិការទទួលបន្ទុកកិច្ចការសង្គមនៃរដ្ឋ សភា​បានមាន​ប្រសាសន៍​ថាការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ត្រូវតែដើរទន្ទឹមជាមួយការធា​នា និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជា​ជន ធ្វើឱ្យ​ប្រជាជន​ រីករាយនឹងសមិទ្ធ ផលដែលទទួលបានពីបុ​ព្វហេតុផ្លាស់ប្តូរថ្មី និង​កសាងសង្គម​និយម៕

 

តាម ​VOV5 - វិទ្យុសំឡេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ