23/04/2017 14:14 GMT+7 Email Print Like 0

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាពិភាក្សាអំពីគំរោងច្បាប់គ្រប់គ្រង ប្រើប្រាស់អាវុធ


គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាពិភាក្សាអំពីគំរោងច្បាប់គ្រប់គ្រង ប្រើប្រាស់អាវុធ

បន្តសម័យប្រជុំលើកទី៩ នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ​២០១៧ គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​វៀត​ណាម បាន​ផ្តល់​​មតិចំពោះ​ការទទួល​យក និង​ធ្វើវិសោធនកម្ម​​គំរោង​​ច្បាប់គ្រប់គ្រង ប្រើប្រាស់អាវុធ ​យុទ្ធភ័ណ្ឌ​ផ្ទុះ និង​ឧបករណ៍​ការ​ពារ។ ​តាមរយៈ​ការពិភាក្សា គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភាបាន​ឯកភាព ចំពោះ​ខ្លឹមសារ​ជា​ច្រើន ដែល​បានបំពេញ​បន្ថែម និង​ធ្វើវិសោធន​កម្មចំពោះគំរោងច្បាប់នេះ។ 

ក៏ក្នុងព្រឹកថ្ងៃ​ដដែល គណៈកម្មាធិការអចិន្ត្រៃយ៍ រដ្ឋសភាបានផ្តល់មតិចំពោះកម្មវិធីសកម្មភាពឃ្លាំ​មើល របស់​រដ្ឋ​សភា​ គណៈកម្មាធិការ​អចិន្ត្រៃយ៍រដ្ឋសភា ​ឆ្នាំ២០១៨ ផងដែរ៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ