08/04/2016 09:41 GMT+7 Email Print Like 0

គណៈកម្មាធិការទទួលបន្ទុក Nam Bo ខាង​លិចជូន​ពរបុណ្យ​ចូល​ឆ្នាំថ្មីជន​រួម​ជាតិ​ខ្មែរ​នៅ​ខេត្ត Hau Giang​


គណៈកម្មាធិការទទួលបន្ទុក Nam Bo ខាងលិចជូនពរបុណ្យចូលឆ្នាំថ្មីជនរួមជាតិខ្មែរនៅខេត្ត Hau Giang

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី២០១៦របស់ជនរួមជាតិខ្មែរ Nam Bo នាថ្ងៃ​ទី៧ ខែ​មេសា ឆ្នាំ​២០១៦​ក្រុមការ​ងារ​នៃគណៈ​កម្មាធិការ​ទទួល​បន្ទុក Nam Bo ខាងលិច និងថ្នាក់​ដឹកនាំខេត្ត Hau Giang បានទៅសាកសួរសុខទុក្ខ ជូនពរនិងជូន អំណោយ​នៅវត្ត​អារាមមួយចំនួន កម្មាភិបាលចូលនិវត្ស និងគ្រួសារជាជនជាតិខ្មែរនៅក្នុងខេត្ត។​ នៅទីកន្លែង​នីមួយៗ ក្រុមការ​ងារសូមឲ្យជន​រួមជាតិបន្តពង្រីក នូវសមិទ្ធិនិងបទពិ​សោធន៍ដែលទទួលបាន សកម្មកសាងស្រុកកំណើត ឲ្យកាន់តែសម្បូធូ​ធារ សាមគ្គី​បណ្តាជនជាតិ និងរួមកម្លាំងកាយចិត្តអភិវឌ្ឍន៍សេដ្ឋ កិច្ចសង្គមក្នុងតំបន់និយាយ​ដោយ​ឡែក​និងក្នុងតំបន់​វាលសណ្តទន្លេ Cuu Long និយាយរួម។ ព្រះតេជគុណ Ly​ Ve ប្រធានសមាគមសាមគ្គី ព្រះសង្ឃ​ស្នេហា​ជាតិ ខេត្ត Hau Giang បានឲ្យដឹងថា ជនរួមជាតិខ្មែរនៅខេត្ត Hau Giang នឹងបន្ត ពង្រីក​កម្លាំង​មហា​សាមគ្គី​ជាតិ សកម្ម​ចូលរួមរាល់ចលនាស្នេហ៍ជាតិ ពង្រឹងនិង ពង្រីកអត្តសញ្ញាណវប្បធម៌ជាតិ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ