12/03/2015 10:48 GMT+7 Email Print Like 0

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាពិភាក្សាអំពីការកែសម្រួលព្រំប្រទល់រដ្ឋបាល

​ក្នុងសម័យប្រជុំលើកទី៣៦ នាថ្ងៃទី១១ ខែមិនា ឆ្នាំ២០១៥ ដោយមានមតិគាំទ្រ​ចំនួន ១០០% គណៈកម្មាធិការ​អចិន្ត្រៃយ៍​​រដ្ឋសភាវៀតណាម បានអនុម័តលើការ​បង្កើតទីរួមខេត្ត Dong Trieu ខេត្ត Quang Ninh ( ភាគខាងជើង​វៀត​ណាម) ​ទីរួមខេត្ត Dien Ban ខេត្ត Quang Nam ( ភាគកណ្ដាលវៀតណាម)​ ទីក្រុង Bac Kan ​ខេត្ត Bac Kan​(ភាគខាងជើងវៀតណាម) និងបង្កើតស្រុកថ្មី Ia H’Drai ខេត្ត Kon Tum។ នេះគឺជាលើក​ដំបូងដែលគណៈ​កម្មាធិកា​រ​អចិន្ត្រៃយ៍​រដ្ឋសភាអនុវត្តសិទ្ធិកែសម្រួលព្រំប្រទល់រដ្ឋបាល តាមការកំណត់ក្នុងរដ្ឋធម្មនុញ្ញឆ្នាំ២០១៣។ ​

នារសៀលថ្ងៃនេះដែរ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានផ្តល់មតិចំពោះគំរោងច្បាប់ស្ថិតិ (ធ្វើវិសោធនកម្ម)៕ 

 
តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ