01/11/2019 11:21 GMT+7 Email Print Like 0

គណៈកម្មាធិការពាណិជ្ជកម្មអន្តរជាតិនៃសភាអឺរ៉ុបវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំ ប្រឹងប្រែងរបស់វៀតណាមក្នុងការអនុវត្តការសន្យាស្ដីពីការងារ


 រដ្ឋមន្រ្តីក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចវៀតណាមលោក Dao Ngoc Dung (នៅកណ្ដាលខាងស្ដាំ) ជួបធ្វើការជាមួយ ប្រធាន INTA លោក Bernd Lange នៅក្នុងដំណើរទស្សនកិច្ចនៅអឺរ៉ុបកាលពីខែមិថុនាឆ្នាំ២០១៩កន្លងទៅ (រូបថត៖ MOLISA)
 

នា​រសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ ក្នុងដំណើរទស្សនកិច្ចការងារនៅវៀតណាម គណៈ​ប្រតិ​ភូ​សភា​អឺរ៉ុប​ដឹក​នាំ​ដោយ​លោក Bernd Lange ប្រធានគណៈកម្មាធិការ ពាណិជ្ជកម្មអន្តរជាតិនៃសភា (INTA) បានជួប​ធ្វើការ​ជាមួយ​រដ្ឋមន្រ្តី​ក្រសួង ការងារ យុទ្ធជនពិការនិងសង្គមកិច្ចវៀតណាមលោក Dao Ngoc Dung។
 
គោល​ដៅនៃដំណើរទស្សនកិច្ចលើកនេះគឺបំភ្លឺអោយបានច្បាស់នូវបញ្ហានៅសេសសល់ ព្រមទាំង​ផ្ដល់​អនុសាសន៍​សម្រាប់​សមាជិក​សភាអឺរ៉ុប ក្នុងដំណើរការពិចារណា អនុម័តលើកិច្ចព្រមព្រៀង EVFTA និងកិច្ចព្រមព្រៀង EVIPA។ នៅក្នុង​ជំនួបនេះ រដ្ឋមន្រ្តីក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចវៀតណាមលោក Dao Ngoc Dung បានអះអាង​ថា៖
 
“វៀតណាមកំពុង​អនុវត្តយ៉ាងម៉ឺងម៉ាត់និងប្រកបដោយប្រសិទ្ធភាពនូវការ សន្យានានាជាមួយ EU ស្ដីពីការងារ​។ ​ក្រោយពីរដ្ឋសភាអនុម័តលើអនុសញ្ញា៩៨ រួច​មក រដ្ឋាភិបាលកំពុង​ខិតខំប្រឹង​ប្រែងអនុវត្ត​ជាក់ស្ដែង​ខ្លឹម​សារ​នេះ។​ រដ្ឋសភា ក៏បានចំណាយពេលជាច្រើនដើម្បីពិភាក្សាអំពីច្បាប់ការងារផងដែរ។ ច្បាប់នេះ បាន​លើក​ត្រដែ​ត​នូវ​សិទ្ធិស្វ័យសម្រេច ស្វ័យព្រមព្រៀងនិងស្វ័យចរចារបស់ពល ករនិងអង្គការពលកម្ម។ រាល់​បញ្ហា​ដូច​ជាពេល​វេលា​ធ្វើការ​ក្រៅម៉ោង ការកែប្រែ អាយុចូលនិវត្តន៍ ការអភិវឌ្ឍអង្គការតំណាងរបស់ពលករនៅសហគ្រាស បញ្ហាធ្វើ ​កុបកម្ម ជាដើម សុទ្ធតែបានកំណត់យ៉ាងច្បាស់លាស់ក្នុងច្បាប់។ វៀតណាមក៏ បានខិត​ខំប្រឹង​ប្រែង​តភ្ជាប់​ខ្លឹម​សារស្ដីពីពាណិជ្ជកម្មជាមួយនឹងសន្តិសុខសង្គម និងការអភិវឌ្ឍមនុស្សប្រ​កបដោយ​ចីរភាព ផង​ដែរ​”​។
 
ចំណែក​ឯប្រធាន INTA លោក Bernd Lange បានវាយតម្លៃថា៖ “រហូតមកដល់ពេលនេះ អនុសញ្ញា​ជាសារវ័ន្ត​មួយ​របស់​ ILO ត្រូវបានវៀត ណាមអនុម័ត ហើយអនុសញ្ញានៅសេសសល់ទាំងពីរត្រូវបានដាក់បញ្ជូលក្នុង ច្បាប់ការ​ងារ​ធ្វើវិសោធនកម្មដែលរដ្ឋសភាកំពុងពិចារណានិងអនុម័ត។ ខ្ញុំវាយ តម្លៃខ្ពស់ចំពោះកិច្ច​ខិតខំ​ប្រឹង​ប្រែង​ទាំង​នោះ។ អាចនិយាយបានថា ច្បាប់ការងា​រ ធ្វើវិសោធនក​ម្មនេះ ជាកត្តា​ដ៏សំខាន់​ពិសេស​ដើម្បី​អោយ​បណ្ដា​សមាជិក​សភា អឺរ៉ុបពិចារណា មុនពេលបោះឆ្នោតអនុម័តលើកិច្ចព្រម​ព្រៀងទាំង​ពីរនាពេ​ល ខាង​មុខ”។
 
INTA គ្រោងនឹងបោះឆ្នោតអនុម័តលើកិច្ចព្រមព្រៀងពាណិជ្ជកម្មវៀតណាម-EU (EVFTA) និងកិច្ច​ព្រម​ព្រៀង​គាំពារ​វិនិយោគ (EVIPA) នាខែមករាឆ្នាំ២០២០ ហើយបន្ទាប់នោះសភា​អឺរ៉ុបនឹង​បោះឆ្នោត​នាខែកុម្ភៈ​ឆ្នាំ២០២០​៕

 

តាម VOV5 - ​វិទ្យុសំឡេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ