គណៈកម្មាធិការជាតិឆ្នាំ APEC ២០១៧ រៀបចំកិច្ចប្រជុំពេញអង្គលើកទី ៧

គណៈកម្មាធិការជាតិឆ្នាំ APEC ២០១៧ រៀបចំកិច្ចប្រជុំពេញអង្គលើកទី ៧ (VNA)
នារសៀលថ្ងៃទី ៥ ខែមេសា ឆ្នាំ២០១៧ នៅទីក្រុងហាណូយ បានប្រារព្ធឡើងសម័យប្រជុំពេញអង្គលើកទី ៧ នៃគណៈកម្មាធិការជាតិ APEC ឆ្នាំ ២០១៧ ក្រោមអធិបតីភាពរបស់ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh។ ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រី Pham Binh Minh បានស្នើឲ្យសាមជិកទាំងឡាយក្នុងគណៈកម្មាធិការជាតិឆ្នាំ APEC ២០១៧ វាយតំលៃការងារនាត្រីមាសទី១ឆ្នាំ២០១៧កន្លងទៅ ជាពិសេសគឺការរៀបចំសន្និសីទលើកទី ១ បណ្ដាមន្ត្រីជាន់ខ្ពស់របស់ APEC (SOM 1) និងសកម្មភាពទាក់ទិននានា ព្រមទាំងលើកច្បាស់ថា៖ រៀបចំផែនការអោយសកម្មភាពនាពេលខាងមុខ។ លោក Pham Binh Minh ក៏បានបញ្ជាណែនាំគណៈកម្មាធិការ ជាតិឆ្នាំ APEC ២០១៧ រាយការណ៍ស្ដីអំពីល្បឿនអនុវត្តការងារត្រៀមរៀបចំក្នុងឆ្នាំ APEC ២០១៧ ជាពិសេសសប្តាហ៍ជាន់ខ្ពស់នៅទីក្រុង Da Nang (ភាគកណ្ដាលវៀតណាម) នាខែវិច្ឆិកាខាងមុខ។ នាត្រីមាសទី ២ ឆ្នាំ ២០១៧ សកម្មភាពឆ្នាំ APEC ២០១៧ នឹងប្រមូលផ្តុំទៅលើសន្និសីទបណ្ដារដ្ឋមន្ត្រីពាណិជ្ជ កម្ម (ចាប់ពីថ្ងៃទី ១៩ ដល់ទី ២១ ឧសភាឆ្នាំ ២០១៧) ការសន្ទនាអំពីគោលនយោ បាយជាន់ខ្ពស់ក្នុងការអភិវឌ្ឍន៍ប្រភពធនធានមនុស្ស (ថ្ងៃទី ១១ ដល់ទី ១៥ ឧសភា) ការសន្ទនាជាន់ខ្ពស់ស្តីអំពីទេសចរណ៍និរន្តរភាព (ថ្ងៃទី ១៨ ដល់ទី ១៩ មិថុនា) សន្និសីទមន្ត្រីជាន់ខ្ពស់ខាងហិរញ្ញវត្ថុ (ថ្ងៃទី ១៨ ដល់ទី ១៩ ឧសភា) ជាដើម៕
តាម VOV5-វិទ្យុសម្លេងវៀតណាម