22/07/2015 10:12 GMT+7 Email Print Like 0

គណៈកម្មាធិការ APEC ជាតិ 2017 ត្រូវបានបង្ហាញមុខ


ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh ជាប្រធាន

ពិធីបង្ហាញមុខ គណៈកម្មាធិការ APEC ជាតិ 2017 និង​កិច្ច​ប្រ​ជុំ​ពេញ​អង្គ​លើកដំបូង​របស់គណៈកម្មាធិការ APEC ជាតិ 2017 ត្រូវ​បាន​ប្រព្រឹត្ត​ទៅ នារសៀលថ្ងៃទី២១ខែ​កក្កដាឆ្នាំ២០១៥ នៅទី​ក្រុង​ហាណូយ។ គណៈ​កម្មាធិ​ការ APEC ជាតិ 2017 ដោយ​ឧប​នាយករដ្ឋមន្ត្រី និង​ជារដ្ឋមន្ត្រី​ក្រសួងការបរទេស​វៀតណាម លោក Pham Binh Minh ជា​ប្រធាន។

ថ្លែង​មតិនៅទី​នេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung បានអះ​អាងថា៖ ការ​ទទួលរៀប​ចំឆ្នាំ APEC 2017 ជាជំហាន​សំខាន់ ក្នុងដំណើរ​ការធ្វើសមាហរណកម្ម អន្តរជាតិ ប្រកបដោយ​សកម្ម ម្ចាស់​ការ និង​លើក​កំរិត​ទំនាក់ទំនងពហុភាគី របស់វៀតណាម និងរួមចំណែកជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ផ្សព្វ​ផ្សាយ​រូប​ភាព ទឹក​ដីនិង​មនុស្សវៀតណាម។ នេះក៏ ជាឱកាសដើម្បីបង្កើនទំនាក់ទំនងទ្វេ​ភាគីរបស់​វៀត​ណាម ជាមួយ​បណ្ដាដៃ​គូ សមាជិក APEC  ដែល​ក្នុងនោះមានដៃគូ​យុទ្ធសាស្ត្រ លើគ្រប់​វិស័យ​និងដៃគូ FTA របស់​វៀត​ណាម​ផង​ដែរ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ