26/09/2017 09:52 GMT+7 Email Print Like 0

គណៈកម្មាធិការអាស៊ាននៅស្វីសរៀបចំមហោស្រពអាស៊ាន


គណៈកម្មាធិការអាស៊ាននៅស្វីសរៀបចំមហោស្រពអាស៊ាន 

នាថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០១៧ ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ៥០ ទិវាបង្កើតសហគមន៍ប្រជាជាតិ​អាស៊ីអាគ្នេយ៍ (អាស៊ាន) គណៈកម្មាធិការអាស៊ាននៅស្វីសបានរៀបចំមហោស្រពអាស៊ាន នៅរដ្ឋធានីប៊ឺណេ។ ព្រឹត្តិការណ៍នេះបានទាក់ទាញការចូលរួមរបស់កម្មាភិបាលនៃប្រទេសសាមី តំណាងអ្នកការទូតនៅប៊ឺណេ តំណាងសហគមន៍នៃបណ្ដាប្រទេសអាស៊ានប្រចាំនៅស្វីសនិងមិត្តភក្តិស្វីស។ ឯកអគ្គរដ្ឋ​ទូត​វៀត​ណាម​ប្រចាំនៅស្វីស លោក Pham Hai Bang និងកម្មាភិបាល បុគ្គលិកស្ថានទូតវៀតណាមប្រចាំនៅប៊ឺណេអញ្ជើញចូលរួមព្រឹត្តិការណ៍នេះ។

មកដល់ជាមួយមហោស្រពអាស៊ាននេះ ភ្ញៀវចូលរួមមានឱកាសបរិភោគម្ហូបអាហារប្រពៃណីជាច្រើនមុខនៃបណ្ដា​ប្រទេសអាស៊ីអាគ្នេយ៍ និងទាក់ទងផ្ទាល់ជាមួយព័ត៌មានទេសចរណ៍វប្បធម៌សង្គមនៃបណ្ដាប្រទេសអាស៊ាន​ផងដែរ៕

តាម VOV5-វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ