26/10/2017 10:37 GMT+7 Email Print Like 0

គណៈកម្មាធិការអន្តររដ្ឋាភិបាលប៉េរូ-វៀតណាមបើកកិច្ចប្រជុំលើកទី១

កិច្ចប្រជុំលើកទី១ គណៈកម្មាធិការអន្តររដ្ឋាភិបាលប៉េរូ-វៀតណាម ស្តីពីបណ្តាបញ្ហា សេដ្ឋកិច្ច និងសហប្រតិបត្តិការបច្ចេកទេស បានប្រព្រឹត្តទៅនៅទីក្រុង Lima ប្រទេស ប៉េរូ ចាប់ពីថ្ងៃទី២៣ដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ​២០១៧ ក្រោមសហអធិបតីរបស់អនុរដ្ឋមន្ត្រីក្រសួង ឧស្សាហ ពាណិជ្ជកម្មវៀតណាម លោក Do Thang Hai និងអនុរដ្ឋមន្ត្រីការបរទេស ប៉េរូ លោក NestorPopolizio Bardales។


 ទិដ្ឋភាពនៃកិច្ចប្រជុំលើកទី១ 

អញ្ជើញថ្លែងមតិនៅទីនេះ​ លោក Do Thang Hai បានអះអាងថា កិ​ច្ចប្រជុំ​លើកទី១គណៈកម្មាធិការ​អន្តរ​រដ្ឋាភិបាល​ប៉េរូ វៀតណាម​នឹងបង្កើតបុព្វបទសម្រាប់ការ​បង្កើន​ថែម​ទៀត ការ​អភិវឌ្ឍន៍សេដ្ឋកិច្ច​ ពាណិជ្ជកម្ម វិនិយោគ ​កសិកម្មរវាងប្រទេសទាំងពី​រ។​ ស្តីពីវិ​ស័យវិនិយោគ លោក​ Do Thang Hai បា​ន​សង្កត់​ធ្ងន់​ទៅលើ​សកម្មភាព​ប្រកប​ដោយប្រសិទ្ធភាព​​របស់សម្ព័ន្ធ ក្រុមហ៊ុនធំមួយរបស់​វៀតណា​ម​គឺ Viettel និង​សម្ព័ន្ធ​ក្រុម​ហ៊ុន​ប្រេង​ឧស្ម័ន​វៀត​ណាម Petro Vietnam នៅប៉េរូ ព្រមទាំងសម្តែ​ងក្តីសង្ឃឹម ថា រដ្ឋាភិបាលប៉េរូនឹ​ងជួយឧបត្ថ​ម្ភ សហគ្រាស​វៀត​ណាមបើកទូលាយសកម្មភាព នៅប្រទេ​សអាមេរិកខាងត្បូងនេះឲ្យបា​នច្រើន​ថែមទៀត។ ក៏នៅ​ក្នុង​កិច្ចប្រជុំ​នេះ អនុរដ្ឋមន្រ្តីការបរទេ​សប៉េរូបានចាត់ទុក ថា ការដែល វៀ​តណាមរៀបចំ​សន្និសីទកំពូល ​APEC សរឲ្យ​ឃើញ​នូវកិត្យានុភាព និងតួ​នាទីកាន់តែសំខាន់របស់វៀ​តណាម លើឆាកអន្តរជាតិផងដែរ។

បញ្ចប់​កិច្ចប្រជុំភាគីទាំងពីរបាន ចុះ​ហត្ថលេខាលើកំណត់ហេតុនៃកិច្ច​ប្រជុំលើក​​ទី១ គណៈកម្មាធិការ​អន្តររដ្ឋាភិបាល​ប៉េរូ-វៀត​ណាម ស្តីពីបណ្តាបញ្ហាសេ​ដ្ឋកិច្ច​និង​សហប្រតិបត្តិការ​បច្ចេកទេស៕

 

តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ