21/01/2015 14:28 GMT+7 Email Print Like 0

គណៈកម្មាធិការអចិន្ត្រៃរដ្ឋសភាវៀតណាមផ្ដល់មតិអំពីគំរោងច្បាប់ស្ដីពីការចាត់តាំងរដ្ឋអំណាចតំបន់

ក្នុងក្របខ័ណ្ឌរបៀបវារៈនៃសម័យប្រជុំលើកទី៣៤ នាព្រឹកថ្ងៃទី២០ខែមករា ឆ្នាំ២០១៥គណៈ​កម្មាធិ​ការ​អចិន្ត្រៃ​រដ្ឋ​ស​ភា​​វៀតណាម​បានផ្ដល់ម​តិអំពីបញ្ហាធំៗ​ដែលនៅមាន​មតិខុសគ្នានៃ​ពង្រាងច្បាប់​ស្ដីពីការ​ចាត់តាំង​រដ្ឋ​អំណាច​តំបន់។ ស្ដី​ពី​ការ​ជ្រើសរើ​ស​រូបស​ណ្ឋាន​ចាត់​តាំងរដ្ឋ​អំណាច​តំបន់មតិមួយ​ចំនួនបានគាំ​ទ្រវិធានការ​ដែល​បែង​ចែករ​វាងរូបសណ្ឋាន​ចាត់តាំងរដ្ឋ​អំណាចតំបន់​នៅថ្នាក់រដ្ឋបាល​ជនបទជាមួយ​ថ្នាក់រដ្ឋបាលនគ​រ​តាម​សំ​ណូម​​ពរ​ដែលបាន​លើកឡើងក្នុងរដ្ឋធុម្មនុញឆ្នាំ២០១៣។ប៉ុន្តែ មតិផ្សេង​ៗទៀត​មិនគាំទ្រវិធាន​ការនេះដោយ​ចាត់ទុកថា ​នៅទីណាមាន​រដ្ឋអំណាច នៅទីនោះត្រូវមានក្រុមប្រឹក្សាប្រជាជន។

សម័យប្រជុំរបស់គណៈកម្មាធិការអចិន្ត្រៃរដ្ឋសភាវៀតណាម

ស្ដីពីការ​បែងចែកថ្នាក់​និងសិទ្ធិអំណាចរ​វាងស្ថាប័ន​រដ្ឋនៅមជ្ឈឹម​និងតំបន់មតិ​ជាច្រើនបាន​គាំទ្រការត្រួត​ពិនិត្យ​​ការ​កំ​ណត់​​​ក្នុងច្បាប់ជំនាញ​នានា ដ៏ដូច​ជារដ្ឋធម្មនុញ្ញ​និងឯកសារ​របស់បក្ស​ជាពិសេស​គឺសេចក្ដី​សំរេច​ចិត្ត​របស់​ការិយាល័យ​​នយោបាយស្ដី​ពីយន្តការ​ពិសេស​ចំពោះទីក្រុង​ក្រោម​ឱវាទ​មជ្ឈឹមនិង​តំបន់មួយ​ចំនួនដើម្បី​បង្ហាញឲ្យ​បាន​ច្បាស់​​ថែមទៀត​ក្នុងពង្រាង​ច្បាប់៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ