13/05/2015 10:11 GMT+7 Email Print Like 0

គណៈកម្មាធិការអចិន្ត្រៃរដ្ឋសភាវៀតណាមផ្ដល់មតិអំពីគំរោងច្បាប់រដ្ឋប្បវេណី (ធ្វើវិសោធនកម្ម)

 
ប្រធានរដ្ឋសភាលោក Nguyen Sinh Hung ធ្វើជាអធិបតីនៅសម័យប្រជុំនេះ

 
បន្តសម័យប្រជុំលើកទី២៨ នាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៥​ គណៈកម្មាធិការអចិន្ត្រៃរដ្ឋសភា​វៀតណាម​បាន​ផ្ដល់មតិអំពីគំរោងច្បាប់រដ្ឋប្បវេណី(ធ្វើវិ សោធនកម្ម) ក្រោយពីត្រូវបានកែសម្រួល​ដោយឈរ​លើ​មូលដ្ឋាន​យក​មតិរបស់ប្រជាជន។ គំរោងច្បាប់រដ្ឋប្បវេណី (ធ្វើវិសោធនកម្ម) ដែលត្រូវបានដាក់ជូនគណៈ កម្មាធិការ​អចិន្ត្រៃ​រដ្ឋសភាលើកនេះ ប្រមូលផ្ដុំទៅលើបញ្ហាធំចំនួន១០ដែលត្រូវ បានរដ្ឋាភិបាលកំណត់​ជាស្នូលក្នុងដំណើរ​ការ​យកមតិរបស់ប្រជាជនដូចជាការ កំណត់អំពីការទទួលខុសត្រូវរបស់ស្ថាប័នមានសមត្ថកិច្ចក្នុងកិច្ចការពារ​សិទ្ធិ​រដ្ឋប្បវេណី។ លោក Phung Quoc Hien ប្រធាគណៈកម្មាធិការហិរញ្ញវត្ថុ - ថវិការ បានស្នើរថាពង្រាង​ច្បាប់​ត្រូវ​បំពេញបន្ថែមមាត្រាដែលបង្ហាញពីគោលនយោបាយរួម របស់រដ្ឋវៀតណាមចំពោះការ​ផ្លាស់ប្ដូរភេទ​ដើម្បី​ធ្វើ​ជា​​មូលដ្ឋានឲ្យច្បាប់ផ្សេងៗ៕
 
តាម VOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាព័ត៌មានបានផ្សាយ