20/09/2016 10:06 GMT+7 Email Print Like 0

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាពិភាគ្សាលើសេចក្តីព្រាងច្បាប់ទេសចរណ៍

បន្តកម្ម​វិធីនៃសម័យ​ប្រជុំលើក​ទី៣ នាព្រឹក​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ២០១៦ គណៈ​កម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​វៀត​ណាម បាន​ផ្តល់មតិ​យោបល់​ទៅលើសេចក្តី​ព្រាង​ច្បាប់​ទេសចរណ៍​(ធ្វើវិសោធនកម្ម)​។ ដោយ​បាន​អះអាង​ទៅលើ​ភាព​​ចាំបាច់​នៃ​ការ​កសាង​ច្បាប់​នោះ តំណាង​ចូលរួមបាន​ចាត់ទុក​ថា នេះជា​មូលដ្ឋានគ​តិយុត្តិ​ ដើម្បី​លើក​កំពស់​​លទ្ធភាព​ប្រគួត​ប្រជែង និង បង្កលក្ខណៈងាយស្រួលសម្រាប់ផ្នែក​ទេសចរណ៍​អភិវឌ្ឍន៍​ក្លាយ​ទៅជា​ផ្នែក​សេដ្ឋកិច្ច​​មុខ​​ព្រួញ របស់ប្រទេសជាតិ។ មតិ​យោបល់ជា​ច្រើន​ដែល​បាន​លើក​មក​ពិភាក្សា​នៅអង្គ​ប្រជុំ​សុទ្ធ​តែ​យល់​ស្រប​ជា​សារវ័ន្ត​ នូវភាព​ចាំបាច់នៃការកសាង​ផ្នែក​ទេសចរណ៍ ឲ្យក្លាយទៅជាផ្នែកសេដ្ឋកិច្ច​មុខព្រួញ​ផងដែរ​។ នា​ពេល​រសៀល​ អង្គ​ប្រជុំបានផ្តល់មតិយោបល់លើការទទួល​យក ធ្វើ​វិ​សោធន​កម្ម​លើសេចក្តី​ព្រាង​ច្បាប់​​ជំនឿ​សាសនា​៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ