13/03/2015 11:02 GMT+7 Email Print Like 0

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាពិភាក្សាអំពីការកែសម្រួលព្រំប្រទល់រដ្ឋបាល


គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាពិភាក្សាអំពីការកែសម្រួលព្រំប្រទល់រដ្ឋបាល

 
ក្នុងសម័យប្រជុំលើកទី៣៦ នាថ្ងៃទី១១ខែ មិនា ឆ្នាំ២០១៥ដោយមានមតិគាំទ្រ​ចំនួន ១០០% គណៈ​កម្មាធិការ​​​អចិន្ត្រៃ​យ៍រដ្ឋសភាវៀតណាម បានអនុម័តលើការ​បង្កើតទីរួមខេត្ត Dong Trieu ខេត្ត Quang Ninh (ភាគខាងជើង​វៀតណាម) ​ទីរួមខេត្ត Dien Ban ខេត្ត Quang Nam ( ភាគកណ្ដាលវៀតណាម)​ ទីក្រុង Bac Kan ​ខេត្ត Bac Kan​(ភាគខាងជើងវៀតណាម) និងបង្កើតស្រុកថ្មី Ia H’Drai ខេត្ត Kon Tum។ នេះគឺជាលើកដំបូង​ដែល​គណៈ​កម្មាធិការ​​អចិន្ត្រៃយ៍​​រដ្ឋ​សភា​អនុវត្ត​សិទ្ធិកែសម្រួលព្រំប្រទល់រ​ដ្ឋ​បាល​ តាម​ការកំណត់ក្នុងរដ្ឋធម្មនុញ្ញឆ្នាំ២០១៣។          នារសៀលថ្ងៃនេះដែរ គណៈកម្មាធិ​ការអចិន្ត្រៃយ៍រដ្ឋសភា​បាន​ផ្តល់​​មតិចំពោះគំរោង​ច្បាប់​ស្ថិតិ​ (ធ្វើ​វិសោធនកម្ម​)​៕ 
 
តាម​ VOV5 – វិទ្យុសម្លេង​វៀតណាម
 
បណ្តាព័ត៌មានបានផ្សាយ