16/08/2016 08:14 GMT+7 Email Print Like 0

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាផ្តល់មតិលើពង្រាងច្បាប់អង្គរក្ស


គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាផ្តល់មតិលើពង្រាងច្បាប់អង្គរក្ស

នៅក្នុងសម័យប្រជុំនាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ រដ្ឋមន្ត្រីក្រសួងនគរបាល​វៀតណាម លោក To Lam បាន​បក​ស្រាយនូវ​របាយការពង្រោងច្បាប់អង្គរក្ស។ បន្ទាប់មក ប្រធាន​គណៈ កម្មាធិការ​ការ​ពារ​ប្រទេស​និង​សន្តិ​សុខ​នៃរដ្ឋសភា​លោក Vo Trong Viet ជូនរបាយការពិនិត្យមើលជា​ជំហាន​ដំបូង នូវពង្រាងច្បាប់​អង្គរក្ស។ តំណាង​ចូល​រួមកិច្ច​ប្រជុំបានឯ​កភាព​ជាមួយ​នឹង សេចក្តីបកស្រាយ​និង​របាយការ​ពិនិត្យមើលហើយ​ចាត់​ទុក​ថា បទ​បញ្ញត្តិអង្គរក្សដែលបានផ្សព្វ​ផ្សាយនាឆ្នាំ២០០៥​នោះ បានបង្កើតមូលដ្ឋាន​គតិយុត្ត​សំខាន់ ដើម្បី​កង​កម្លាំង​អង្គរក្ស​អនុវត្ត ល្អភារកិច្ច​ដែលបាន​ប្រគល់​ជូន រួមចំណែកបម្រើបុព្វហេតុការពារ​បក្ស រដ្ឋ ក៏ដូចជាកិច​ការ ការពារ​សន្តិ​សុខ​ជាតិ និងធានាសណ្តាប់ធ្នាប់សង្គម។ អញ្ជើញផ្តល់មតិក្នុងអង្គប្រជុំ អនុប្រធាន រដ្ឋសភា លោក Do Ba Ty បាន​ស្នើរ​ឲ្យ​ស្ថាប័ន​តាក់តែង​ច្បាប់​បន្ត​រួមសហការ ជាមួយស្ថាប័ន​មានសមត្ថកិច្ចនានាទទួល​យកមតិ​ទាំង​អស់​ដើម្បី​ត្រៀម​រៀប​ចំឲ្យការ​ពិភាក្សា​លើកទី២ ដែលស្តីពីពង្រាង​ច្បាប់នេះ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ