18/05/2018 11:30 GMT+7 Email Print Like 0

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបើកសម័យប្រជុំលើកទី២៤

សម័យប្រជុំលើកទី ២៤ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានប្រារព្ធនាព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨ ក្រោមអធិបតីរបស់ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan។

 សម័យប្រជុំលើកទី២៤ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានប្រារព្ធនាព្រឹកថ្ងៃទី ១៤ខែឧសភា
ក្រោមអធិបតីរបស់ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan

អញ្ជើញថ្លែងមតិក្នុងសម័យប្រជុំនេះ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានឲ្យដឹងថា អង្គប្រជុំបាន​ពិនិត្យនិងផ្តល់មតិទៅលើរបាយការណ៍វាយតម្លៃ បំពេញបន្ថែមនូវលទ្ធផលអនុវត្តន៍ផែនការអភិ វឌ្ឍសេដ្ឋ កិច្ច​ សង្គមនិងថវិការរដ្ឋឆ្នាំ ២០១៧ រួមទាំងវាយតម្លៃលើស្ថានភាពអនុវត្តន៍ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនិងថវិការរដ្ឋដើមឆ្នាំ ២០១៨។

សម័យប្រជុំនេះក៏បានពិនិត្យនូវរបាយការណ៍ឃ្លាំមើលការដោះស្រាយសំណើរបស់អ្នកបោះឆ្នោត ជូនកិច្ចប្រជុំលើក​ទី ៤ របស់រដ្ឋសភានិងរបាយការណ៍បូកសរុបមតិរបស់អ្នកបោះឆ្នោតនិងប្រជាជនជូនដល់កិច្ចប្រជុំរដ្ឋ​សភា​លើកទី ៥ ផងដែរ

អង្គប្រជុំលើកនេះក៏បានពិនិត្យលើរបាយការណ៍ស្តីពីស្ថានភាពអនុវត្តន៍គោលនយោបាយ របបធានារ៉ាប់រងសង្គម​ គ្រប់គ្រងនិងប្រើប្រាស់មូល នីធិធានារ៉ាប់រងសង្គមផងដែរ។

សម័យប្រជុំលើកទី២៤គ្រោងនឹងប្រព្រឹត្តទៅក្នុងរយៈពេលពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែឧសភាឆ្នាំ២០១៨៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ