15/08/2017 13:02 GMT+7 Email Print Like 0

គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាវៀតណាមនិតិកាល​ទី ១៤ ផ្ដល់​មតិ​លើ​សេចក្តី​ព្រាង​ច្បាប់​ចំនួន​ ២​


 គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាវៀតណាមនិតិកាលទី ១៤ ផ្ដល់មតិលើសេចក្តីព្រាងច្បាប់ចំនួន ២

នាថ្ងៃទី១៤ ខែសីហា ឆ្នាំ​២០១៧​ ក្នុងកម្មវិធិស​ម័យប្រជុំលើ​កទី ​១៣ គណៈ​កម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា​វៀត​ណាម​ បា​នផ្ដល់មតិស្ដីពីបញ្ហាដែលមា​នមតិខុសៗ​គ្នានៃ សេ​ចក្តីព្រាងច្បាប់​ការពារ និ​ងអភិវឌ្ឍន៍​ព្រៃឈើ (ធ្វើវិសោធ​នកម្ម) និងច្បាប់ ជលផល​ (ធ្វើវិសោធនកម្ម)។ ផ្ដល់មតិលើសេចក្តីព្រាង​ច្បាប់​ការពារ និង​អភិវឌ្ឍន៍​ព្រៃ​ឈើ ​ធ្វើវិសោធនក​ម្ម អង្គប្រជុំស្នើថាគម្បីដា​ក់ឈ្មោះច្បាប់នេះគឺច្បា​ប់រុក្ខកម្ម​ តាមនោះ អះអាង​ថារុក្ខកម្មជា​ផ្នែកសេដ្ឋកិច្ច​-បច្ចេកទេស​។ បណ្ដាខ្លឹមសារដែលត្រូវ​បានអង្គប្រជុំពិភា​ក្សារួមមាន​៖ ការបែង​ចែក​ប្រភេ​ទ​ព្រៃឈើ ម្ចាស់ព្រៃ​ឈើ ប្រគល់ព្រៃឈើ​ ឲ្យជួលព្រៃឈើ ការទទួលខុ​សត្រូវរបស់​បណ្ដាក្រសួង ស្ថាប័ន មូលដ្ឋាន​​នានា និងសង្គម​ទាំងមូលក្នុងកិច្ច​កាំពារ និងអភិវឌ្ឍន៍​ព្រៃឈើ។ ស្ដីពីគម្រោង​ច្បាប់ជលផល (ធ្វើវិសោធ​​នកម្ម) តាមការពិភាក្សា គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃរដ្ឋសភាបាន​អះអាងនូវ​សារៈសំខាន់​នៃកម្លាំង​ការពារ​ជលផ​ល។ ខ្លឹមសារផ្សេងៗនៃ​សេចក្តីព្រាង​ច្បាប់ដូចជា៖ ប្រភពហិរញ្ញ​វត្ថុការពារ និងអភិវឌ្ឍន៍​ប្រភព​ប្រធន​ធាន​ជលផល មូល​និធិការពារ និង​អភិវឌ្ឍន៍ប្រធន​ធានជលផល គោលនយោបាយ​របស់រដ្ឋ​ក្នុងស​កម្មភាព​ជលផល ហើយត្រូវបានគ​ណៈកម្មាធិការអចិន្ត្រៃយ៍​រដ្ឋសភាពិភាក្សា ផ្ដល់មតិជាក់ស្ដែង​នៅក្នុង​សម័យ​​ពិភាក្សានេះ៕​
 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ