16/11/2016 10:03 GMT+7 Email Print Like 0

គណៈកម្មាធិការសាសនាជួបសំណេះសំណាលជាមួយអ្នកមុខអ្នកការសាសនាសមាជិកសភានីតិកាលទី១៤


អនុប្រធានគណៈកម្មាធិការសាសនានៃរដ្ឋាភិបាលវៀតណាមលោក Bui Thanh Ha ថ្លែងមតិក្នុងជំនួប

នាយប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ​២០១៦ អញ្ជើញថ្លែងមតិនៅក្នុងការជួបសំណេះសំណាល​ ជាមួយ​អ្នក​មុខ​អ្នក​ការ​សាស​នា​ជាសមាជិក​សមាជិកា ស​ភា នីតិកាលទី​១៤​នោះ លោក Bui Thanh Ha អនុប្រធាន​គណៈ​កម្មាធិការ​សាសនា​ នៃ​រដ្ឋាភិបាល​វៀត​ណាម​មាន​បំណង​ថា  អ្នកមុខ​អ្នកការនឹង​បំពេញល្អភារ​កិច្ចជាតំណាង របស់​ប្រជា​ជន​និង​​ជាតំណាង ​របស់​សាសនា​ផ្ទាល់​ខ្លួន ក្នុង​ដំណើរការ​អនុវត្តភារកិច្ច​ ដែលរដ្ឋសភាប្រគល់​ជូន​។ លោក Bui Thanh Ha ឲ្យដឹង​ថា ដើម្បី​ធានាឲ្យបាន​ល្អថែម​ទៀតសិទ្ធិសេរីភាព​​ខាង​ជំនឿសាសនា របស់​ប្រជាជន​ព្រម​ទាំង​ធានា​នូវ​ការ​អភិវឌ្ឍន៍​របស់អង្គការ​ បរិស័ទ​ទាំង​​អស់នោះ ​ច្បាប់​ជំនឿ​សាសនា​ត្រូវ​បាន​​ចង​ក្រង​ឡើង​ និង​​ដាក់​ជូន​រដ្ឋសភា​អនុម័ត​​នៅ ក្នុង​កិច្ចប្រជុំលើក​ទី២នេះផងដែរ​។ លោក Bui Thanh Ha សង្ឃឹមថា​ អ្នក​មុខអ្នកការ​ជាស​មាជិក​សមាជិកា​ សភានឹង​បន្តការ​ស្រាវ​ជ្រាវ​របស់​ខ្លួន​និង​ផ្តល់​យោបល់​ ដើម្បីសេច​ក្តី​ព្រាង​ច្បាប់​នឹង​បាន​អនុម័ត​​យ៉ាង​ឆាប់​ៗ​៕
 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ