23/07/2016 08:05 GMT+7 Email Print Like 0

គណៈកម្មាធិការសាមគ្គីឥណ្ឌា-វៀតណាមចេញសេចក្តីថ្លែងការណ៍គាំទ្រសាល ក្រមរបស់តុលាការអាជ្ញាកណ្តាល

នាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦ គណៈកម្មាធិការសាមគ្គីឥណ្ឌា-វៀតណាមបាន​ចេញសេចក្តី​ថ្លែង​ការណ៍គាំ​ទ្រ​សាល​ក្រម​ របស់តុលាការអាជ្ញា​កណ្តាលក្រុងឡា​អេ (ប្រទេស​ហូឡង់) ពាក់​ព័ន្ធ​ទៅនឹង​ជម្លោះ​នៅសមុទ្រ​ខាង​កើត រួម​ទាំង​ច្រាន​ចោលការ​ទាមទារមិន​សមហេតុ​សមផល របស់ចិនចំពោះអ្វីដែលហៅថា “ផែនទី​៩កំណាត់​” នៅសមុទ្រ​ខាងកើត​។ សេចក្តីថ្លែងការណ៍នេះបានចាត់ទុកថា សាល​ក្រម​របស់​តុលាការ​អាជ្ញា​កណ្តាល​មាន​ចរិត​លក្ខណៈ​ប្រវត្តិ​សាស្ត្រ និងសំណូមពរ​ឲ្យប្រទេសទាក់ទិននានា ទទួលយកនិងគោរព​នូវសាល​ក្រម​នេះ ដើម្បី​សន្តិភាព​ភាព​សម្របសម្រួល និងអធិបតេយ្យភាពរបស់ប្រទេសទាំងអស់​ក្នុងតំបន់។ សេច​ក្តី​ថ្លែង​ការណ៍​ក៏បាន​ដាស់​តឿន​ឲ្យរដ្ឋាភិបាល​ចិន គោរពសាលក្រម ព្រមទាំងលើក​ច្បាស់​ថា មិនថា​ប្រទេស​ណាមួយ​ឡើយ​ដែល​មិន​គោរព​តាម​ច្បាប់អន្តរជាតិ និង​អនុវត្តសកម្មភាពដោយឯកតោភាគី​នោះ ពោលគឺប្រទេសនោះនឹង​បង្កើត ឡើង​ភាពច្របូក​ច្របល់ព្រម​ទាំងគំរាម​កំហែង សន្តិភាពមិនត្រឹមតែនៅតំបន់អាស៊ី​ប៉ុណ្ណោះទេ ថែម​ទាំង​លើ​ពិភពលោក​​​ទាំងមូល​ទៀតផង៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ