29/07/2016 09:39 GMT+7 Email Print Like 0

គណៈកម្មាធិការរបស់រដ្ឋសភាពង្រឹងក្បាស់ម៉ាស៊ីននិងកសាងកម្មវិធីធ្វើសកម្មភាពក្នុងអាណត្តិថ្មី

នារសៀលថ្ងៃទី២៧ កក្កដា គណៈកម្មាធិការសេដ្ឋកិច្ច គណៈកម្មា​ធិការវិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​បរិស្ថាន និង​​គណៈកម្មាធិការវប្បធម៌ អប់រំ​យុវជន​ យុវជនជំទង់​និងកុមារ របស់​រដ្ឋសភានីតិ​កាល​ទី១៤ បាន​រៀប​ចំ​សម័យ​ប្រជុំពេញ​អង្គរ​លើក​ទី១​។
 


បណ្ដាសមាជិកសមាជិកាសភាវៀតណាម

នៅសម័យប្រជុំរបស់គណៈកម្មាធិការសេដ្ឋកិច្ច បណ្ដាតំណាង​បាន​ពិភាក្សា​​និង​ដាក់​ចេញ​ភារកិច្ច​សំខាន់ៗ​មួយ​ចំនួន​ ក្នុងអាណត្តិថ្មីដូ​ចជា៖ ពិនិត្យ​មើលលើ​គំរោងច្បាប់​លក់ដេញថ្លៃ​ទ្រព្យ​សម្បត្តិ គំរោង​ច្បាប់គ្រប់​គ្រង​ពាណិជ្ជ​កម្ម​ក្រៅ​ប្រទេស គំរោងច្បាប់ជួយឧបត្ថម្ភសហ​គ្រាស់ខ្នាតូច​និងមធ្យម កសាងព្រាងសេចក្ដី​សំរេច​ចិត្ត​របស់​រដ្ឋសភា ស្ដីអំពីផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ​២០១៧ និង​ចូល​រួមផ្ដល់​យោបល់​ស្ដីអំ​ពី​របាយការណ៍​ត្រួត​ពិនិត្យកិច្ច​ព្រម​ព្រៀងពាណិជ្ជ​កម្ម​សេរី ឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក (TPP)។​នៅសម័យ​ប្រជុំរបស់​គណៈ​កម្មាធិការ​វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងបរិស្ថាន​បណ្ដា​តំណាង​បាន​ឯកភាពថា ក្នុង​ប៉ុន្មាន​ខែចុង​ឆ្នាំ២០១៦ គណៈ​កម្មាធិការនឹង​ធ្វើជា អធិបតីការពិនិត្យមើល​ លើគំរោងច្បាប់​ចំនួន៣​នោះគឺ ច្បាប់​វិសោធន​កម្ម​បំពេញ​បន្ថែម​នៃច្បាប់ផ្ទេរប្រគល់​បច្ចេកវិទ្យា ច្បាប់​ធារាសាស្ត្រ និងច្បាប់ផ្លូវរថ​ភ្លើង​ធ្វើ វិសោធន​កម្ម​។ នៅសម័យ​ប្រជុំរបស់​គណៈកម្មាធិការ​វប្បធម៌​អប់រំ យុវជន យុវជនជំទង់​និង កុមារ បណ្ដា​តំណាង​បាន​ឯកភាព​ថា នាពេល​ខាងមុខនឹង​ប្រមូលផ្ដុំផ្ទៀង​ស្ដាប់​មតិ បកស្រាយ​ច្បាប់ជំនឿ​សាសនា​ដើម្បី​ដាក់​ជូន​រដ្ឋ​សភា​​នីតិកាល​ពី១៤ អនុម័ត​និង​ពិនិត្យមើល​លើច្បាប់ទេសចរណ៍ ធ្វើវិសោធនកម្ម៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ