28/06/2016 10:12 GMT+7 Email Print Like 0

គណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមចាំបាច់ត្រូវផ្លាស់ប្ដូរថ្មីខ្លឹមសារនិងរបៀប​បំពេញបេសកកម្ម


ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សវៀតណាមលោក Nguyen Thien Nhan ធ្វើជាអធិបតីសន្និសីទ (រូបថត៖VOV)

នៅសន្និសីទក្រុមប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀត​ណាម​លើកទី៩ នីតិកាលទី​៨ នា​ព្រឹក​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ២០១៦ នៅទីក្រុង Da Nang ភាគ​កណ្ដាល​វៀត​ណាម បណ្ដាតំណាង​បាន​វាយតំលៃ​ថា ក្នុង​ឆមាស ទី១ឆ្នាំ២០១៦​ គណៈកម្មាធិការបានសកម្មផ្លាស់ប្ដូរថ្មី ខ្លឹមសារនិងរបៀបបំពេញ ភារកិច្ចរបស់​រណសិរ្ស​គ្រប់ជាន់​ថ្នាក់ ក្នុងការងារប្រជាជាតិ ជំរុញខ្លាំងចលនា “ប្រជាជនទាំងមូល​សាមគ្គី​កសាងជន​បទ​ថ្មី នគរ​អារិយ្យធម៌”។ ស្ដីអំពីទិសដៅភារ កិច្ចនា​ពេលខាងមុខ​ប្រធាន​ គណៈកម្មាធិការ​មជ្ឈឹមរណ​សិរ្ស​វៀត​ណាម លោក Nguyen Thien Nhan បាន​សង្កត់​ធ្ងន់​ថា៖

​“រដ្ឋាភិបាលបានមានសេចក្ដីសំរេចចិត្ត ស្ដីអំពីកម្មវិធីកែទម្រង់រដ្ឋបាល ក្នុងដំណាក់កាល២០១១-២០២០ ក្នុងនោះ​ដាក់​គោលដៅនោះ គឺដល់ឆ្នាំ២០២០ ការពេញចិត្ត​របស់ប្រជាជន​ចំពោះ​ការបម្រើ​របស់​ស្ថាប័ន​រដ្ឋបាល​ត្រូវ​លើស​ ពី៨០%។ ដោយ​ហេតុ​នេះ ភារកិច្ច​ថ្មីនិង​យូរអង្វែង​ក្នុង​សកម្មភាព​របស់​រណសិរ្ស​មាតុភូមិ​វៀត​ណាម គឺជា​ការពង្រីក​ប្រជាធិបតេយ្យ អនុវត្តន៍តួនាទីឃ្លាំមើលប​ដិវាទ និងចូលរួមក្នុងការ​វាយ តំលៃ​ការពេញ​ចិត្ត របស់ប្រជាជននិងអង្គភាព ចំពោះការបម្រើរបស់ស្ថាប័ន​គ្រប់​គ្រង​រដ្ឋ”៕

 

តាម VOV5 -វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ