25/07/2015 10:42 GMT+7 Email Print Like 0

គណៈកម្មាធិការព្រឹទ្ធសភាអាមេរិកអនុម័តលើពង្រាងច្បាប់លុបចោលការដាក់កំហិតទៅ​ទេសចរណ៍នៅគុយបា


គណៈកម្មាធិការព្រឹទ្ធសភាអាមេរិកអនុម័តលើពង្រាងច្បាប់លុបចោលការដាក់កំហិតទៅទេសចរណ៍នៅគុយបា (Image: VNA)

ក្នុងជំហាន​ដែលបង្ហាញនូវការរីក​ចំរើនក្នុងការប្រក្រតីទំនាក់​ទំនង រវា​ងប្រទេសជិត​ខាងទាំង​ពីរ គណៈ​កម្មាធិការ​មួយ​​​នៅរដ្ឋសភា​អាមេរិក​បាន អនុម័តលើពង្រាង​ច្បាប់ ស្តីពី​ការលុបចោលទាំងស្រុងនូវការដាក់កំហិត​ទេស​ចរណ៍​ ចំពោះ​ប្រជាពលរដ្ឋអាមេរិកទៅគុយបា។ អ្នក​និតិបញ្ញត្តិ​គណៈ​បក្ស​សាធារណៈ រដ្ឋ​​ចំនួន៤​រូប រួម​ជាមួយ​​សហ​សេវិក​ចំនួន​១៤​នាក់ ទៀតពី​គណៈបក្ស​ប្រជាធិប​តេយ្យបានបោះសម្លេងគាំទ្រ។ នេះ​គឺជា​ពង្រាង​ច្បាប់​​ដំបូង​ដែល​​ត្រូវបានអនុម័ត នៅគណៈកម្មាធិការរដ្ឋសភាអាមេរិកគិត តាំងពី​ខែធ្នូឆ្នាំ​២០១៤​មក។ ពង្រាង​ច្បាប់នេះ​ នឹង​ត្រូវ​​បាន​​ពិភាក្សា និងបោះឆ្នោត​នៅព្រឹទ្ធសភាអាមេរិក៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ