14/04/2016 10:24 GMT+7 Email Print Like 0

គណៈកម្មាធិការទទួលបន្ទុក Nam Bo ខាងលិចជូនពរបុណ្យចូលឆ្នាំថ្មីជនរួមជាតិខ្មែរ


លោក Tran Huu Hiep ជូនពរអំណោយឆ្នាំថ្មីសម្រាប់សមាគមព្រះសង្ឍស្នេហាជាតិ (រូបថតៈ nhandan)

នាថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦ ក្រុមការងារនៃគណៈកម្មាធិការទទួលបន្ទុក Nam Bo ខាង លិច​ដឹកនាំដោយ​លោក Tran Huu Hiep សមាជិកជំនាញនៃគណៈកម្មាធិការនេះ បាន អញ្ជើញ​ទៅសាក​សួរ​សុខ​ទុក្ខ និង​ជូន​ពរ​បុណ្យចូល​ឆ្នាំថ្មី របស់ជនរួមជាតិខ្មែរនៅ​ខេត្ត Tra Vinh។ ក្រុមការ​ងារក៏​បាន​ទៅសាក​សួរសុខទុក្ខ​និង​ជូន​អំណោយ ចំពោះ​សមា​គមន៍​សាមគ្គី ព្រះសង្ឃស្នេហាជាតិនៅខេត្ត Tra Vinh វត្តអារាមខ្មែរមួយចំនួន និងគ្រួ​សារ​បដិវត្តន៍​ជើង ចាស់ជាជនជាតិខ្មែរក្នុងខេត្តផងដែរ។ ក្នុងពេលជួបសំណេះសំណាល ជាមួយ​បងប្អូន លោក Tran Huu Hiep បាន លើកសរសើរស្មារតីសាមគ្គី រវាងជនជាតិទាំងបី​គឺជន​ជាតិ Kinh ជន​ជាតិ​ខ្មែរ​និង​ជន​ជាតិ Hoa ដែលមានការប្រកៀកស្មា​រួមគ្នាកសាង និងអភិវឌ្ឍណ៍ស្រុកកំណើតប្រទេសជាតិ រួមទាំង​កសាង​ខេត្ត Tra Vinh កាន់តែ​ស្អាតសម្បូរធូធារពីមួយ​ថ្ងៃទៅមួយថ្ងៃ។ នាប៉ុន្មានឆ្នាំកន្លងទៅ ខេត្ត Tra Vinh បានខិត​ខំ​ប្រឹង​ប្រែង​ជាច្រើន​ក្នុង​ការអនុវត្តគោលនយោបាយ កម្មវិធី គម្រោងការសំដៅ​ជួយ​ឧបត្ថម្ភ​ជនរួម​ជាតិខ្មែរ អភិវឌ្ឍន៍​ផលិតកម្ម លើកស្ទួយជីវភាពរស់នៅ ទាំងខាង​សំភារៈ​និងស្មារតី​។ ប្រការ​នេះបាន​រួម​​ចំណែក​ផ្លាស់​ប្តូរមុខ​មាត់​ជន​បទ ជា​ពិសេស​ចំពោះតំបន់ដែលមានជនរួមជាតិខ្មែរ រស់នៅ​ដែល​កំពុង​ជួប​​ការលំបាក ព្រមទាំង ពង្រីក​ប្រពែណី​វប្បធម៌​ដ៏ល្អប្រសើរ របស់ជនរួមជាតិខ្មែរនៅខេត្ត Tra Vinh៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ