07/10/2015 09:51 GMT+7 Email Print Like 0

គណៈកម្មាធិការទទួលបន្ទុកតំបន់ណាមបូខាងលិចទៅសាកសួរសុខទុក្ខនិងជូនអំណោយព្រះសង្ឃនិងគ្រួសារគោលនយោបាយខ្មែរ


គណៈកម្មាធិការទទួលបន្ទុកតំបន់ណាមបូខាងលិចទៅសាកសួរសុខទុក្ខនិងជូនអំណោយព្រះសង្ឃនិងគ្រួសារគោលនយោបាយខ្មែរ

ក្នុងឱកាសបុណ្យសែនដូនតាប្រពៃណីរបស់ជនរួមជាតិខ្មែរណាមបូ នាថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៥ គណៈ​ប្រតិភូ​នៃគណៈកម្មាធិការទទួលបន្ទុកតំបន់ណាបូខាងលិចដឹកនាំដោយលោក Tran Phi Ho អនុប្រធានគណៈកម្មាធិការទទួល​បន្ទុក​តំបន់ណាមបូខាងលិចអញ្ជើញទៅសួរសុខទុក្ខ និងជូនអំណោយ​ចំពោះបណ្ដាអ្នកមុខ អ្នកការសាសនា កម្មាភិបាលចូលនិវត្តន៍ និងគ្រួសារគោល​នយោបាយខ្មែរឆ្នើមនៅខេត្ត Soc Trang ។

នៅទីនេះ លោក Tran Phi Ho បានលើកសរសើរស្មារតីសាមគ្គីភាពរបស់បណ្ដាអ្នកមុខអ្នកការ ពុទ្ធសាសនិក ​និងជនរួមជាតិខ្មែរ ដែលបានរួមដៃជាមួយរដ្ឋអំណាចអនុវត្តល្អ គ្រប់គោលការណ៍ គោលនយោបាយរបស់បក្ស ច្បាប់របស់រដ្ឋ រួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ធានាសន្តិសុខនយោបាយ សណ្ដាប់ធ្នាប់សង្គមក្នុងខេត្ត។

ព្រះតេជគុណ Duong Nhon ប្រធានគណកម្មាធិការកិច្ចការពុទ្ធសាសនា​វៀតណាម ខេត្ត Soc Trang មានបុទ្ធដីការថា៖ ដោយមានការថែទាំរបស់បក្ស ​រដ្ឋ ​រហូតមកដល់ពេលនេះ ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ជនរួមជាតិខ្មែរ ​ត្រូវបាន​យកចិត្តទុកដាក់ វិនិយោគជាច្រើន បង្កលក្ខណះអោយប្រជាជនបានធ្វើពលកម្ម ផលិតកម្មក​សាង​ជីវភាពរស់នៅកាន់តែល្អប្រសើរជាងពីមួយថ្ងៃទៅមួយថ្ងៃ។ ​គ្រួសារជនរួមជាតិខ្មែរក្រីក្របានមានផ្ទះស្នាក់នៅ ដីផលិតកម្ម កុមារបានទៅ​រៀនទៀតផង៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ