02/08/2015 09:40 GMT+7 Email Print Like 0

គណៈកម្មាធិការតំណាងអចិន្ត្រៃយ៍នៅអាស៊ានបើកកិច្ចប្រជុំត្រៀមរៀបចំឲ្យ AMM48


គណៈប្រតិភូវៀតណាមចូលរួមកិច្ចប្រជុំ (រូបថតៈ Kim Dung-Chi Giáp/Vienam+)


តាមអ្នកយកព័ត៌មាននៃទីភ្នាក់ងារសាព័ត៌មានវៀតណាមប្រចាំនៅ Kuala Lumpur ថា នាថ្ងៃទី១ ខែសីហា ឆ្នាំ២០១៥ គណៈកម្មាធិការបណ្តាតំណាងអចិន្ត្រៃយ៍នៅអាស៊ាន (CPR) បានបើកកិច្ចប្រជុំនៅមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក Putra នៅរដ្ឋធានី Kuala Lumpur របស់ម៉ាឡេស៊ីសំដៅត្រៀមរៀបចំឲ្យសន្និសីទរដ្ឋមន្ត្រី ការទូតអាស៊ានលើកទី៤៨ (AMM48) និងបណ្តាសន្និសីទទាក់ទិននានា។ តំណាងប្រទេសអាស៊ានទាំង១០ដែលចូលរួមសន្និសីទនេះ នឹងអនុម័តលើរបៀបវារៈ នៃ AMM48 និងសន្និសីទទាក់ទិននានា ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៦ ខែសីហា។ ​តាមគំរោង នៅសន្និសីទ AMM48 រដ្ឋមន្ត្រីទាំងអស់នេះ នឹងពិភាគ្សាលើបញ្ហាមួយចំនួន ក្នុងនោះ មានបញ្ហាបង្កើតសហគមន៍អាស៊ានឆ្នាំ២០១៥ ផ្លាស់ប្តូរលើបញ្ហាអន្តរជាតិនិងតំបន់ដែលមានការយកចិត្តទុកដាក់ដូចគ្នា ក្នុងនោះមាន ហេដ្ឋារចនាសម្ព័ន្ធតំបន់និងទំនាក់ទំនងកិច្ចការបរទេសរបស់អាស៊ានផងដែរ។ 

បញ្ចប់បណ្តាសន្និសីទ គឺវេទិការតំបន់អាស៊ាន​លើកទី២២ (ARF 22) ដែលប្រព្រឹត្ត​ទៅនាថ្ងៃទី៦ ខែសីហា ក្នុងនោះពិភាគ្សាលើបញ្ហានយោបាយនិងសន្តិសុខតំបន់និងអន្តរជាតិ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ