22/07/2016 08:58 GMT+7 Email Print Like 0

គណៈកម្មាធិការតំណាងអចិន្ត្រៃយ៍នៅអាស៊ានត្រៀមរៀបចំឲ្យ AMM លើកទី ៤៩


គណៈកម្មាធិការតំណាងអចិន្ត្រៃយ៍នៅអាស៊ានត្រៀមរៀបចំឲ្យ AMM លើកទី ៤៩ (Image: VNA)

នាថ្ងៃទី​២១ ខែកក្កដា ឆ្នាំ២០១៦ សន្និសីទគណៈកម្មាធិការតំណាងអចិន្ត្រៃយ៍អាស៊ាន​លើក​ទី​១១ បាន​ប្រព្រឹត្ត​ទៅក្រោម​ការ​ ធ្វើអធិបតីរបស់ឯកអគ្គរដ្ឋទូតឡាវ ប្រចាំ​នៅអាស៊ាន លោក Latsaky Keomani នៅ​រដ្ឋធានី​វៀង​ច័ន្ទ ប្រទេស​ឡាវ។ គណៈប្រតិភូវៀតណាមដឹកនាំ​ដោយ​ឯកអគ្គរ​ដ្ឋ​ទូត តំណាង​អចិន្ត្រៃយ៍របស់​វៀត​ណាម​ប្រចាំ​នៅ​អាស៊ាន បានចូលរួមសន្និសីទ​លើក​នេះ។ វាយ​តំលៃអំពី​តួនាទី​របស់​វៀត​ណាម ក្នុង សម័យ​ពិភាក្សា​រួមក្នុង​សន្និសីទ​លើក​នេះ លោក Nguyen Hoanh Nam បាន​ឲ្យដឹងថា៖

​«ក្នុងកិច្ចប្រជុំលើកនេះ វៀតណាមបានចូលរួមយ៉ាងសកម្មក្នុងដំណើរការ​ពិភាក្សា​។ ជាពិសេស ក្នុងតួនាទី​ជាប្រទេស​សម្របសម្រួល​ទំនាក់​ទំនង រវាង​អាស៊ាន​និង​ឥណ្ឌា វៀតណាម​រួម​ចំណែក​យ៉ាង​សកម្មក្នុង​ការ​កសាង​ផែន​ការ​ធ្វើសកម្មភាព រវាង​អាស៊ាននិង​ឥណ្ឌានាពេលខាង​មុខ ជា​ពិសេស នាឆ្នាំ​២០១៧ ខាង​មុខ អាស៊ាន​និង​ឥណ្ឌា​នឹងរៀបចំពិធីរំលឹក​ខួបលើក​ទី​២៥ឆ្នាំ ​ទិវាង​បង្កើតទំនាក់ទំនង ក៏ដូចជា កម្មវិធី ធ្វើ​សកម្ម​ភាព​​របស់​អាស៊ាន-​ឥណ្ឌា នា​ប៉ុន្មានឆ្នាំខាងមុខ។»

​នាថ្ងៃតទី​២២ ខែកក្កដា សន្និសីទ​មន្ត្រីជាន់ខ្ពស់អាស៊ាន ត្រៀមរៀបចំខ្លឹមសារ​របៀបវារៈ នឹងត្រូវបាន​រៀប​ចំ​ឡើង ព្រម​ទាំង ឯកសារ​សំខាន់​មួយចំនួន​ នឹងត្រូវ​បាន អនុម័ត​នៅបណ្ដា​សន្និសីទ​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​លើក​ទី ៤៩ (AMM លើកទី ៤៩) និងសន្និសីទ​ពាក់ព័ន្ធនានា ដែលនឹងបើកជាផ្លូវការនា​ថ្ងៃទី​២៤ ខែកក្កដា ខាង​មុខ​៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ