23/06/2017 10:33 GMT+7 Email Print Like 0

គណៈកម្មាធិការជាតិ APEC ២០១៧ បើកកិច្ចប្រជំលើកទី ៨


 គណៈកម្មាធិការជាតិ APEC ២០១៧ បើកកិច្ចប្រជំលើកទី ៨

នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ​២០១៧ នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang អញ្ជើញ​ចូល​រួម និងថ្លែង​មតិ​បញ្ជា​ណែនាំ​នៅក្នុង​កិច្ច​ប្រជំពេញ​អង្គលើក​ទី​៨ នៃ​គណៈកម្មាធិការជាតិ APEC ២០១៧ ។ ឧបនាយក​​រដ្ឋមន្ត្រី​វៀតណាម រដ្ឋមន្ត្រីការបរទេស និងជាប្រធានគណៈកម្មាធិការជាតិ APEC ២០១៧លោក Pham Binh Minh អញ្ជើញជាអធិបតីកិច្ចប្រជុំនេះ ដោយមានការចួលរួមរបស់ថ្នាក់ដឹកនាំ ក្រសួង ស្ថាប័ន និង​ទីក្រុង​​ជាសមាជិកនៃគណៈកម្មាធិការជាតិ APEC ២០១៧ ចំនួន ២៤។ អញ្ជើញថ្លែងមតិនៅទីនេះ ប្រធាន​រដ្ឋ​លោក​ Tran Dai Quang បានវាយតម្លៃខ្ពស់ចំពោះក្រសួង ស្ថានប័ន និងតំបន់ ក្នុង​រយៈ​ពេល​កន្លង​ទៅ​បាន​អនុវត្ត​ការត្រៀម​រៀប​ចំសម្រាប់​ឆ្នាំ APEC ២០១៧ យ៉ាងព្រមៗគ្នា សកម្ម ប្រកបដោយស្មារតី​ទទូសខុសត្រូវខ្ពស់។ លោក​បាន​សង្កត់ធ្ងន់ថា វៀតណាមជាខឿ​នសេដ្ឋកិច្ច​ម្ចាស់ផ្ទះ APEC ដូច្នេះគប្បីពង្រីក​តួនាទីម្ចាស់ការ សកម្ម​របស់​បណ្ដាខឿនសេ​ដ្ឋកិច្ចជា​សមាជិក។ លោកបានស្នើឲ្យ​បណ្ដាសកម្មភាព​ដែលត្រូវ​បាន​ប្រព្រឹត្តិ​ទៅនៅក្នុង​សប្ដាហ៍​ជាន់ខ្ពស់​គម្បីមាន​សក្ខណៈ​ពិសេស​របស់វៀត​ណាម​ហើយរួម​ចំណែក​លើកកំពស់​កិត្យានុភាព​របស់​វៀត​ណាម​៕

​តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​

បណ្តាព័ត៌មានបានផ្សាយ