26/12/2015 09:56 GMT+7 Email Print Like 0

គណៈកម្មាធិការជាតិ APEC ២០១៧បូកសរុបការងារឆ្នាំ២០១៥


លោកឧបនាយករដ្ឋមន្រ្តី Pham Binh Minh ថ្លែងមតិបញ្ជាណែនាំនៅសម័យប្រជុំ (រូបថត៖VGP)

នាព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៥ នៅទីស្ដីការរដ្ឋាភិបាល បាន​ប្រព្រឹត្ត​ទៅ​សម័យ​ប្រជុំបូក​សរុបការ​ងារ​ឆ្នាំ២០១៥ របស់​គណៈកម្មាធិការជាតិ APEC ២០១៧ ក្រោមអធិបតី​ភាពរបស់ប្រធានគណៈកម្មាធិការជាតិ ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Pham Binh Minh។ ថ្លែងមតិនៅទីនេះ លោក Pham Binh Minh បានបញ្ជាណែនាំ ឲ្យក្រសួងស្ថាប័នទាក់ទិននានា​ជំរុញល្បឿននូវការត្រៀមរៀបចំប្រធានបទ ការ ផ្ដើម​គំនិត​ច្នៃ​​ប្រឌិត កម្មវិធីសកម្មភាពនៃឆ្នាំ APEC ២០១៧ ក៏ដូចជាសំរេចមូលដ្ឋានហេដ្ឋារចនា​សម្ព័ន្ធនិង​ការងា​រ​ភស្តុភា​ទាក់​ទិន​ផងដែរ។ទន្ទឹមនឹងនោះ ត្រូវជំរុញខ្លាំងកិច្ចសហការរវាងស្ថាប័នជាមួយគ្នា បន្តឆ្លៀត​យកការ​គាំទ្​រ​របស់​សមាជិក APEC ដទៃក៏ដូច​ជាគណៈលេខាធិការដ្ឋាន APEC អន្តរជាតិ ការជួយជ្រោមជ្រែងរបស់សហគមន៍​អង្គភាពអាជីវកម្ម និងមិត្តភក្ដិអន្តរជាតិផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ