06/04/2017 09:37 GMT+7 Email Print Like 0

គណៈកម្មាធិការជាតិឆ្នាំ APEC ២០១៧ រៀបចំកិច្ចប្រជុំពេញអង្គលើកទី ៧


គណៈកម្មាធិការជាតិឆ្នាំ APEC ២០១៧ រៀបចំកិច្ចប្រជុំពេញអង្គលើកទី ៧ (VNA)
 

នារសៀលថ្ងៃទី ៥ ខែមេសា ឆ្នាំ២០១៧ នៅទីក្រុងហាណូយ បានប្រារព្ធឡើងសម័យប្រជុំពេញអង្គលើកទី ៧ នៃគណៈកម្មាធិការជាតិ APEC ឆ្នាំ ២០១៧ ក្រោមអធិបតីភាពរបស់ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh។ ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រី  Pham Binh Minh បានស្នើឲ្យសាមជិកទាំងឡាយក្នុង​គណៈកម្មាធិការជាតិឆ្នាំ APEC ២០១៧ វាយតំលៃការងារនាត្រីមាស​ទី​១​ឆ្នាំ​២០១៧​កន្លងទៅ ជាពិសេសគឺការរៀបចំសន្និសីទលើកទី ១ បណ្ដាមន្ត្រីជាន់ខ្ពស់របស់ APEC (SOM 1) និងសកម្មភាពទាក់ទិននានា ព្រមទាំងលើកច្បាស់ថា៖ រៀបចំផែនការអោយសកម្មភាពនាពេលខាងមុខ។ លោក Pham Binh Minh ក៏បានបញ្ជាណែនាំគណៈកម្មាធិការ ជាតិឆ្នាំ APEC ២០១៧ រាយការណ៍ស្ដីអំពីល្បឿនអនុវត្តការងារត្រៀមរៀបចំ​ក្នុងឆ្នាំ APEC ២០១៧​ ជាពិសេសសប្តាហ៍ជាន់ខ្ពស់នៅទីក្រុង Da Nang (ភាគកណ្ដាលវៀតណាម) នាខែ​វិច្ឆិកាខាងមុខ។ នាត្រីមាសទី ២ ឆ្នាំ ២០១៧ សកម្មភាពឆ្នាំ APEC ២០១៧ នឹងប្រមូលផ្តុំទៅលើសន្និសីទបណ្ដារដ្ឋមន្ត្រីពាណិជ្ជ កម្ម (ចាប់ពីថ្ងៃទី ១៩ ដល់ទី ២១ ឧសភាឆ្នាំ ២០១៧) ការសន្ទនា​អំពីគោលនយោ បាយជាន់ខ្ពស់ក្នុងការអភិវឌ្ឍន៍ប្រភពធនធានមនុស្ស (ថ្ងៃទី ១១ ដល់ទី ១៥ ឧសភា) ការសន្ទនាជាន់ខ្ពស់ស្តីអំពីទេសចរណ៍និរន្តរភាព (ថ្ងៃទី ១៨ ដល់ទី ១៩ មិថុនា) សន្និសីទមន្ត្រីជាន់ខ្ពស់ខាង​ហិរញ្ញវត្ថុ (ថ្ងៃទី ១៨ ដល់ទី ១៩ ឧសភា) ជាដើម៕

 តាម VOV5-វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ