22/05/2015 09:59 GMT+7 Email Print Like 0

គណៈកម្មាធិការកិច្ចការបរទេសព្រឹទ្ធសភាអាមេរិកដោះសារអំពីការប្រក្រតីទំនាក់ទំនងជា​​មួយគុយបា


ឧបនាយករដ្ឋមន្រ្តី ការបរទេស Roberta Jacobson (រូបថត ៖ usnews.com)

ក្នុង​កាលៈទេស​ដែល​ដំណើរ​ការប្រក្រតី​ទំនាក់ទំនង​ រវាងវ៉ាស៊ីងតោន​ជាមួយ La Habana ដែល​កំពុង​មាន​ការ​វិវត្តន៍​យ៉ាង​ឆាប់​រហ័ស​នោះ នាថ្ងៃ​ទី២០ខែឧសភាឆ្នាំ​២០១៥​​ គណៈ​កម្មាធិការ​កិច្ច​ការ​បរទេស​ព្រឹទ្ធសភា​អាមេរិក បាន​ធ្វើការ​ដោះសារ​ អំពីគោលនយោបាយ​ថ្មីសម្រាប់​ទំនាក់​ទំនង ជាមួយគុយបា។ នៅ​ជំនួប​ដោះ​សារ​​ក្រោម​ប្រធាន​បទ “ទំនាក់​ទំនង​អាមេរិក​និង​គុយបា ផ្លូវ​ខាង​មុខ” ឧបការី​រដ្ឋមន្រ្តី​ការបរ​ទេស​អាមេរិក លោក​​ស្រី Roberta Jacobson បាន​ឲ្យដឹ​ងថា រដ្ឋាភិបាល​អាមេរិក​កំពុងរៀប​ចំផែន​ការ​លំអិត សម្រាប់​បណ្តា​កិច្ច​ចរចា​ នាពេលអនាគត​ជាមួយ​រដ្ឋាភិបាល​គុយបា ដោយ​បានប្រមូល​ផ្តុំបង្កើន​បណ្តា​ប្រភេទ​ពាណិជ្ជកម្ម​ទូរគម​នា​គមន៍  សំ​ដៅបង្កើត​ឱកាស​សេដ្ឋកិច្ច​សម្រាប់​ បណ្តាអង្គភាព​អាជីវកម្ម និង​ប្រជាពល​រដ្ឋ គុយ​បា​ផង​ដែរ។ ដើម្បី​​សម្រេច​បានរាល់​ការផ្លាស់​ប្តូ​រនេះ រដ្ឋ​សភាអាមេ​រិកត្រូវ លុប​ចោល​ទាំង​ស្រុង​ចំពោះ​បទ​ហ៊ុំព័ទ្ធ​ទៅ​លើ ​La Habana៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ