11/10/2017 09:59 GMT+7 Email Print Like 0

គណបក្សសង្រ្គោះជាតិនឹងពិចារណាក្នុងការជ្រើសរើសប្រធានថ្មី


លោក កឹម សុខា  

លោក សុន ឆ័យ ប្រធានក្រុមតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិបានអះអាងថា គណបក្សប្រឆាំងនឹងពិចារណាក្នុងការជ្រើសរើសប្រធានថ្មីនៅពេលខាងមុខនេះ ក្រោយពេលតុលាការកាត់សេចក្តីចំពោះសំណុំរឿង លោក កឹម សុខា ដែលមាន តួនាទីជាប្រធានគណបក្សនេះបច្ចុប្បន្ន។

ការអះអាងរបស់ លោក សុន ឆ័យ បានធ្វើឡើងតាមរយៈសន្និសីទកាសែតខ្លីមួយជូនដល់ក្រុមអ្នកសារព័ត៌មាន នៅស្នាក់ការកណ្តាលរបស់គណបក្សសង្រ្គោះជាតិ នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧នេះ ក្រោយកិច្ចប្រជុំរបស់គណបក្សសង្រ្គោះជាតិ។

ពាក់ព័ន្ធនឹងបណ្តឹងនេះ តុលាការកំពូល បានចេញដីកាបង្គាប់ទៅ គណបក្ស សង្គ្រោះ ជាតិ ឲ្យដាក់ឯកសារត្រៀម ដើម្បីឆ្លើយតបទៅនឹងពាក្យបណ្ដឹងសុំរំលាយគណបក្សសង្គ្រោះជាតិរបស់ក្រសួងមហាផ្ទៃ ក្នុងអំឡុងពេល២០ថ្ងៃ។ នេះបើយោងតាមដី កាបង្គាប់ឲ្យដាក់ឯកសារត្រៀមរបស់ចៅក្រម តុលាការកំពូល នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ