01/08/2018 09:48 GMT+7 Email Print Like 0

គណបក្សប្រជាជនកម្ពុជាបានឈ្នះអាសនៈភាគច្រើននៅក្នុងការបោះឆ្នោតរដ្ឋសភានីតិកាលទី៦


នាយករដ្ឋមន្ត្រី សម្តេចតេជោ ហ៊ុនសែន អញ្ជើញបោះឆ្នោតបំពេញកាតព្វកិច្ចជាពលរដ្ឋ

យោងតាមប្រភពព័ត៌មានពីគណកម្មាធិការជាតិរៀបចំការបោះឆ្នោតនាយប់ថ្ងៃទី ៣០ ខែកក្កដា ថា អ្នកបោះឆ្នោតចំនួន ៨២,៨៩% បានទៅបោះឆ្នោតក្នុងការបោះ ឆ្នោតរដ្ឋសភាកម្ពុជានីតិកាលទី ៦ នេះ។ ក្នុងពេលជាមួយគ្នានោះ គណបក្សចំនួន ៣ ទទួលបានសំឡេងគាំទ្រខ្ពស់គឺគណបក្សប្រជាជនកម្ពុជាដឹកនាំនាយករដ្ឋមន្ត្រី សម្តេចតេជោ ហ៊ុន សែន ទទួលបានសំឡេងគាំទ្រចំនួន ៤,៩ លានសំឡេង ទទួលបាន ៧៦,៧៨%; គណបក្ស FUNCINPEC ទទួលបានសំឡេងគាំទ្រចំនួន ៣៧៣.០០០ សំឡេង ទទួលបាន ៥,៨៨% និងគណៈបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យទទួលបានសំឡេងគាំទ្រជាង ៣០៨ ពាន់សំឡេង ទទួលបាន៤,៨៦%។ មជ្ឈដ្ឋានអ្នកវិភាគបានវាយតម្លៃថា លទ្ធផលនេះបានបង្ហាញនូវការជឿទុកចិត្តរបស់ប្រជាជនចំពោះគោលនយោបាយអភិវឌ្ឍន៍របស់ប្រទេសជាតិ ដឹកនាំដោយនាយករដ្ឋមន្ត្រី សម្តេច ហ៊ុន សែននិងគណបក្សប្រជាជនកម្ពុជាអស់ រយៈ​ពេល៣ទសវត្សន៍កន្លងទៅ។ នាថ្ងៃទី ១៥សីហាខាងមុខ គណកម្មាធិការជាតិរៀបចំការបោះឆ្នោត នឹងប្រកាសលទ្ធផលជាផ្លូវការ ការបោះឆ្នោតរដ្ឋសភា នីតិកាលទី៦ អាណត្តិ២០១៨-២០២៣ផងដែរ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ