07/11/2016 10:16 GMT+7 Email Print Like 0

ខ្សែភាពយន្ត «មេម័រ» របស់កាណាដាដណ្តើមជ័យជំនះក្នុងមហោស្រពខ្សែភាពយន្តអន្តរជាតិហាណូយលើកទី ៤


ខ្សែភាពយន្ត «មេម័រ» របស់កាណាដាដណ្តើមជ័យជំនះក្នុងមហោស្រពខ្សែភាពយន្តអន្តរជាតិ
ហាណូយលើកទី ៤ (VNA)

ខ្សែភាពយន្ត «មេម័រ» របស់អ្នកដឹកនាំរឿងកាណាដា លោក Christopher Plummer ដណ្តើមបានរង្វាន់ខ្សែភាពយន្តឆ្នើមបំផុតនិងតួឯកពូកែបំផុតក្នុងមហោស្រពខ្សែភាពយន្តអន្តរជាតិហាណូយលើកទី ៤។ ថ្លែងមតិនៅ​ពិធីបិទបញ្ចប់មហោស្រពខ្សែភាពយន្តអន្តរជាតិលើកនេះ ប្រធាននាយកដ្ឋានភាពយន្តវៀតណាម លោកស្រី Ngo Phuong Lan បានលើកច្បាស់ថា៖

«ដោយមានប្រធានបទ «ខ្សែភាពយន្ត-ការធ្វើសមាហរណកម្មនិងការអភិវឌ្ឍន៍និរន្តរភាព» មហោស្រពលើកនេះបាននាំខ្សែភាពយន្តរបស់វៀតណាមធ្វើសមាហរណកម្មឲ្យស៊ីជម្រៅថែមទៀតជាមួយខ្សែភាពយន្តអន្តរជាតិជា​​ការពិត ហើយនាំខ្សែភាពយន្តពិភពលោកខិតជិតដល់ជាមួយខ្សែភាពយន្តវៀតណាម។ មហោស្រពខ្សែភាព​យន្តអន្តរជាតិទីក្រុងហាណូយកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃដែលអះអាងនូវកិត្យានុភាពអន្តរជាតិរបស់ខ្លួន​បន្ទាប់ពីការរៀបចំ។ យើងខ្ញុំខំប្រឹងប្រែងអភិវឌ្ឍន៍ទ្រង់ទ្រាយនៃព្រឹត្តិតការណ៍នេះឡើងថ្នាក់អន្តរជាតិ នៅ​តែ​សមស្របនិងពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌របស់វៀតណាម៕»

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ