20/09/2017 09:54 GMT+7 Email Print Like 0

ខ្សែព្រំដែនស្ថិរភាពនិងអភិវឌ្ឍន៍រួមចំណែកបង្កើននិងពង្រឹងចំណងសាមគ្គីភាពវៀតណាម-ឡាវ

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិនៅសន្និសីទ

នាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៧ សន្និសីទបូកសរុបការសំរេចផែនការទូទៅស្ដីពីការងារបង្កើនកម្រាស់និងជួសជុលប្រព័ន្ធបង្គោលព្រំដែនវៀតណាម-ឡាវត្រូវបានរៀបចំឡើងនៅរដ្ឋធានីហាណូយ។ សន្និសីទនេះគឺសំដៅ​វាយតំលៃអំពីដំណើរការអនុវត្តគំរោងការណ៍បង្កើនកម្រាស់និងជួសជុលប្រព័ន្ធបង្គោលព្រំដែន ព្រមទាំងជ្រៀតជ្រៀបលើការអនុវត្តឯកសារគតិយុត្តចំនួន ២ រវាងប្រទេសទាំង ២ ដែលចូលជាធរមានចាប់ពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៧ នោះគឺសារាចរណ៍ស្ដីពីខ្សែព្រំដែននិងបង្គោលព្រំដែនវៀតណាម-ឡាវនិងកិច្ចព្រមព្រៀងស្ដីពីការកំណត់គ្រប់គ្រងព្រំដែននិងច្រកទ្វារព្រំដែនលើដីគោកវៀតណាម-ឡាវ។ នាយករដ្ឋមន្រ្តី​វៀត​ណាម​ លោក Nguyen Xuan Phuc ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសលោក Pham Binh Minh ថ្នាក់ដឹកនាំក្រសួង ស្ថាប័ននិងតំបន់តំបន់ទាំង ១០ ដែលមានខ្សែព្រំដែនជាប់ជាមួយឡាវបានអញ្ជើញចូលរួមសន្និសីទ។ អញ្ជើញថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានអះអាងថា៖

“មុននេះជារៀងរាល់ ១០ គីឡូម៉ែត្រទើបមានបង្គោលមួយ សូម្បីតែមានតំបន់មួយចំនួនដែលជារៀងរាល់​៤០​គីឡូម៉ែត្រទើបមានបង្គោលមួយប៉ុណ្ណោះ។ ប៉ុន្តែឥឡូវនេះ ប្រទេសទាំង ២ បានសំរេចរួចរាល់បង្គោលធំចំនួន ១០០២ នៅលើខ្សែព្រំដែនមានប្រវែងសរុប ២២៧៣ គីឡូម៉ែត្រហើយ។ យើងខ្ញុំចាត់ទុកថា ការសំរេចការងារបង្កើនកម្រាស់និងជួសជុលប្រព័ន្ធបង្គោលព្រំដែនវៀតណាម-ឡាវជាព្រឹត្តិការណ៍មានអត្ថន័យដ៏ធំធេង បង្ហាញ​​នូវឯកភាពខ្ពស់ ការជឿទុកចិត្តយល់ដឹងគ្នាទៅវិញទៅមករវាងបក្សទាំង ២ រដ្ឋទាំង ២ និងប្រជាជននៃប្រទេសទាំង ២ ហើយជាការបង្ហាញយ៉ាងរស់រវើកនូវទំនាក់ទំនងពិសេសនិងកិច្ចសហប្រតិបតិ្តការលើគ្រប់វិស័យវៀតណាម-ឡាវ។ ចាប់ពីនេះទៅទៀត ប្រទេសទាំង២មានខ្សែព្រំដែនមួយដ៏ច្បាស់លាស់ ត្រឹមត្រូវ ត្រូវបានទទួលស្គាល់ក្នុងឯកសារគតិយុត្ត ហើយត្រូវបានគូសសញ្ញាដោយប្រព័ន្ធបង្គោលព្រំដែនដ៏ទំនើបនិងស្ថិរភាព​”៕ 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ