23/09/2015 09:31 GMT+7 Email Print Like 0

ខ្មាន់កាំភ្លើងចាប់ពង្រត់ភ្ញៀវបរទេសចំនួន៣នាក់នៅហ្វីលីពីន

នាថ្ងៃទី២២ខែកញ្ញាឆ្នាំ​២០១៥ កងទ័ព​ហ្វីលីពីន​បាន​បញ្ជាក់​ថា ភ្ញៀវ​ទេសចរណ៍​កាណា​ដាចំមនួន​២នាក់ ណ័រវែស​មួយ​នាក់​ត្រូវ​ខ្មាន់​កាំ​ភ្លើង​ មិន​ស្គាល់​អត្តសញ្ញាណ​ចាប់​ពង្រត់​នៅរមណីដ្ឋាន​ល្បី Oceanview លើ​កោះ Samal ភាគ​ខាង​ត្បូង​ប្រទេសហ្វីលី​ពីន។ ក្នុងការ​ឆ្លើយ​សម្ភាសន៍​ជាមួយ​សាព័ត៌​មាន អនុ​សេនីយ៍​ឯក Alberto Caber បាន​ឲ្យដឹង​ថា រឿងរ៉ាវ​នេះកើត​មានឡើង នាថ្ងៃទី២១ខែកញ្ញាឆ្នាំ២០១៥ ប៉ុន្តែ​មិន​ទាន់​ដឹង​ច្បាស់​ថា ក្រុម​ណា​ឈរ​នៅខាង​ក្រោយការចាប់​ពង្រត់​នេះនៅ​ឡើយ។ បញ្ហានេះ បង្កើត​ការព្រួយ​បារម្ភ​អំពី​ស្ថាន ភាព​សន្តិ​សុខ​អស្ថិរ​ភាព​ នៅភាគខាង​កើតហ្វីលីពីន ដោយមិនអើពើ​ដល់​ការផ្តើម​គំនិត សន្តិភាព​នាពេល​កន្លង​ទៅ រវាង​រដ្ឋាភិបាល​ជាមួយ​កម្លាំង​រដ្ឋអ៊ីស្លាម​ បះបោរ​នៅភាគ​ខាង​ត្បូងឡើយ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ