02/06/2017 10:21 GMT+7 Email Print Like 0

ខែសកម្មភាពដើម្បីកុមារ ២០១៧៖ បង្កើនការផ្សព្វផ្សាយស្ដីពីការគាំពារកុមារ


ខែសកម្មភាពដើម្បីកុមារ ២០១៧៖ បង្កើនការផ្សព្វផ្សាយស្ដីពីការគាំពារកុមារ 

ដើម្បីជួយជ្រោមជ្រែងខែសកម្មភាពដើម្បីកុមារ ឆ្នាំ២០១៧ និងទិវាកុមារអន្តរជាតិ ថ្ងៃទី ១ មិថុនានោះ នាថ្ងៃទី ១ ខែមិថុនា ឆ្នាំ២០១៧ នៅទីក្រុងហូជីមិញបានរៀបចំមហោស្រព៖ "តភ្ជាប់សេចក្ដីស្រឡាញ់ រីករាយរដូវក្ដៅជាមួយកុមារ២០១៧”។ នេះគឺជាសកម្មភាពជាក់ស្ដែងសំដៅថែទាំខាងស្មារតីនិងសម្ភារៈសម្រាប់កុមារ ជាពិសេស​ចំះ​ពោះកុមារដែលមានស្ថានភាពលំបាក។ ក្នុងឱកាសនេះ ទីក្រុងក៏បានបំផុសយុទ្ធនាការផ្សព្វផ្សាយស្ដីអំពីច្បាប់កុមារសំដៅឃោសនាយ៉ាងទូលំទូលាយក្នុងសង្គមនូវបទបញ្ញត្តិ សិទ្ធិនិងផលប្រយោជន៍របស់កុមារនៅក្នុងច្បាប់​កុមារ។

នៅទីក្រុងហាណូយ បានប្រារព្ធឡើង”មហោស្រពសៀភភៅកុមារ២០១៧”។ មហោស្រពសៀភភៅកុមារ ឆ្នាំ២០១៧ បានប្រព្រឹត្តិទៅចាប់ពីថ្ងៃនេះដល់ថ្ងៃទី ៧ ខែមិថុនាដោយមានសកម្មភាពដូចជា៖ ការតាំងបង្ហាញ លក់សៀវ​ភៅ​ច្រើនប្រភេទសម្រាប់កុមារជាដើម។ លោកស្រី Tran Thi Mai Dung ប្រធានការិយាល័យសារព័ត៌មានបោះពុម្ភផ្សាយ​នៃមន្ទីរព័ត៌មាននិងផ្សព្វផ្សាយហាណូយបានឲ្យដឹងថា៖“មហោស្រពសៀវភៅកុមារត្រូវបានប្រារព្ធឡើងនៅ​ទី​​ក្រុងហាណូយក្នុងបំណងនាំមកជូនប្អូនៗនូវកាចាប់ផ្ដើមនៃវិស្សមកាលរដូវក្តៅដ៏មានផលប្រយោជន៍ដោយមាន​ចំណង់ចំណូលចិត្តអានសៀវភៅនោះ ហើយដើម្បីកុមារមានឱកាសទាក់ទងជាមួយសៀវភៅក្នុង​លំហ​សៀ​ភៅ​ថ្មីរបស់ទីក្រុងហាណូយ។ យើងខ្ញុំក៏មានបំណងថា សកម្មភាពនៃមហោស្រពកុមារនឹងបានរៀបចំឡើងជារៀងរាល់ឆ្នាំ ដើម្បីធ្វើឲ្យដងវិថីសៀវភៅហាណូយមិនត្រឹមតែជិតស្និទ្ធជាមួយមនុស្សពេញវ័យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមួយកុមារទៀតផង ដូច្នេះកុមារមានឱកាសជាច្រើនដើម្បីទាក់ទងផ្ទាល់ជាមួយសៀវភៅ”៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ