14/09/2015 09:51 GMT+7 Email Print Like 0

ខេត្ត Yen Bai ទទួលប័ណ្ណទទួលស្គាល់បេតិកភ័ណ្ឌវប្បធម៌អរូបីជាតិ “Xoe Thai-Muong Lo, Nghia Lo”

នាយប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៥ នៅខេត្ត Yen Bai ភាគខាងជើងវៀត ណាម បានប្រារព្វសប្តាហ៍វប្បធម៌ ទេសចរណ៍ Muong Lo និងពិធីទទួល ប័ណ្ឌទទួលស្គាល់បេតិកភ័ណ្ឌវប្បធម៌អរូបីជាតិ  “Xoe Thai-Muong Lo, Nghia Lo”។ ចំណុចលេចធ្លោបំផុតនៃរាត្រីបុណ្យនេះជាការចូលរួមរបស់សិប្បករ តួរ ឯកជាង ១.៥០០នាក់ ដែលបានសម្តែងកម្មវិធីសិល្បៈពិសេស ដោយរបាំ Xoe បុរាណចំនួន៦ក្បាច់។ នេះក៏ជាកាដូមួយសំដៅអបអរសាទរភ្ញៀវទេសចរណ៍ រាប់ពាន់នាក់មកទស្សនា Muong Lo, Nghia Lo ក្នុងសប្តាហ៍វប្បធម៌នេះ។ លោកស្រី Hoang Thi Hong Hanh អនុប្រធានគណៈកម្មាធិការប្រជាជនទីរួមខេត្ត Nghia Lo បានឲ្យដឹងថា៖

“យើងខ្ញុំមានគំរោងអភិរក្សរបាំ Xoe បុរាណចំនួន៦ក្បាច់នេះ។ ក្នុង​ប៉ុន្មានឆ្នាំកន្លងទៅ យើងខ្ញុំបានប្រមូលផ្តុំការចូលរួមរបស់បណ្តាអ្នកស្រាវ ជ្រាវវប្បធម៌ Thai ក្នុងការបង្រៀនឡើងវិញក្បាច់របាំ Xoe បុរាណឲ្យត្រឹមត្រូវ។ ក្នុងបណ្តាពិធីបុណ្យរបាំ Xoe បុរាណមិនអាចខ្វះបានឡើយ ដោយសារ វាបង្កើតឡើងការតភ្ជាប់សហគមន៍រវាងប្រជាជននៅទីនេះជាមួយភ្ញៀវ ទេសចរណ៍ ”។ សប្តាហ៍វប្បធម៌និងទេសចរណ៍ Muong Lo នឹងប្រព្រឹត្តទៅដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៥៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ