25/04/2017 10:20 GMT+7 Email Print Like 0

ខេត្ត Tra Vinh ត្រូវពង្រីកថែមទៀតចំពោះឧត្តមភាពវិនិយោគ


 ខេត្ត Tra Vinh ត្រូវពង្រីកថែមទៀតចំពោះឧត្តមភាពវិនិយោគ

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧ នាយករដ្ឋមន្រ្តីវៀតណាម​លោក Nguyen Xuan Phuc បានអញ្ជើញ​ជាអធិបតីសន្និសិទស្ដី​ អំពីការពន្លឿនវិនិយោគ ពាណិជ្ជកម្ម​ ​និងទេសចរណ៍ខេត្ត Tra Vinh (ភាគខាងត្បូង​វៀត​ណាម) ឆ្នាំ ២០១៧​​​។ ថ្លែងមតិនៅទីនេះនាយករដ្ឋមន្រ្តី​លោក Nguyen Xuan Phuc បាន​វាយ​តម្លៃ​ថា Tra Vinh ជាទឹក​ដីសម្បូរជីជាតិ ពោរពេញ​ទៅដោយ​សក្តានុភាព​អភិវឌ្ឍន៍​។ នាយករដ្ឋមន្ត្រីមានក្ដីសង្ឃឹមថា Tra Vinh នឹងក្លាយជាមជ្ឈមណ្ឌល​ធ្វើ​ពាណិជ្ជកម្ម​ថ្មី​មួយ​ នៃភាគខាងត្បូងវៀតណាម ។ នាយក​រដ្ឋមន្រ្តី​បាន​ស្នើឱ្យ​ខេត្ត Tra Vinh គប្បីកសាង​រូបសណ្ឋាន​តភ្ជាប់ការអភិវឌ្ឍន៍ ​សេដ្ឋកិច្ច​ប្រកបដោយនិរន្តរភាព​​។ ផ្អែក​លើមូលដ្ឋាន​នៃកិច្ចការពារបរិស្ថាន ខេត្តក៏​គប្បីទាក់​​ទាញ​​អ្នកវិនិយោគ លើវិស័យឧស្សាហកម្ម ក្នុងនោះ​មាន​ឧស្សាហកម្ម​​ថាមពល​កកើតឡើង​វិញ ឧស្សាហកម្មកែច្នៃកសិកម្ម។ នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បាន​​អញ្ជើញផ្ដល់អនុសាសថា៖

“កសិករចង់ក្លាយជាអ្នកមាននៅស្រុកកំណើតរបស់ខ្លួនគប្បីមានគំនិតលោតផ្លោះ ។ កសិករអាច​រួម​ចំណែក​ដោយ​​​​កម្លាំង​កាយ ​ឬទុន​ជាដីស្រែរបស់​ខ្លួន​ ដើម្បីរួម​ជាមួយអ្នក​វិនិយោគបង្កើតជាសហគ្រាស ដែលធ្វើ​សកម្មភាព​​តាមច្បាប់​។ កសិករនៅ​មានសិទ្ធិ ចំពោះដីស្រែរបស់ខ្លួន ប៉ន្តែថែមទាំង​រួម​ចំណែក​ជា​កម្លាំង​កាយ​ឲ្យ​ជួល ​និង​រូបភាព​ផ្សេងៗ​ទៀត​ដែល​សម​ស្រប​នឹង​ច្បាប់​ដើម្បីមាន​ដីធំជាង​ទៀតសំដៅ​អភិវឌ្ឍន៍​ផលិតកម្ម​ទំនិញ​ ។ មូល​ដ្ឋាន​ជាច្រើន​របស់វៀត​ណាម បានអនុវត្តរូបសណ្ឋាននេះ ហើយទទួលបានជោគជ័យ​។ ខេត្ត​ Ha Nam និង ខេត្ត Thai Binh ទទួលបានជោគជ័យហើយ ។ ខ្ញុំជឿជាក់​ថាខេត្តTra Vinh ក៏ធ្វើបាន ប្រសិន​បើ​វិនិយោគិន​​ធំៗ​លើវិស័យកសិកម្ម ជាពិ​​សេសគឺចិញ្ចឹមបង្កង ដាំស្រូវទិន្នផលខ្ពស់នៅTra Vinh” ៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ