25/02/2018 11:32 GMT+7 Email Print Like 0

ខេត្ត Thua Thien Hue បើកពិធីបុណ្យ វិហារ Huyen Tran


ទិដ្ឋភាពនៃពិធីបុណ្យ

នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ  ឆ្នាំ​២០១៨ នៅខេត្ត Thua T hien – Hue បានបើក​ពិធីបុណ្យ​វិហារ​ Huyen Tran នៅជើងភ្នំ​ Ngu Phon​g ខ័ណ្ឌ​ An Tay ទី​ក្រុង​ Hue។

បន្ទាប់​ពីពិធីសែន ព្រេននិងពិធីវា​យស្គូបើកពិធីបុណ្យមក ​ប្រជាជ​នទីក្រុង​ Hue និងភ្ញៀវទេសចរបា​ន​ទៅ អុជ​ធូប​​រំលឹក​វិញ្ញាណក្ខ័ន្ធនិងសម្តែង​នូវការគោរពចំពោះ ស្តេច ព្រះ​ពុទ្ធ Tran Nhan Tong និង​ម្ចាស់​ក្សត្រី Huyen Tran ដែលជាបុព្វបុរស​មាន​គុណូបការៈធំធេងក្នុ​ងការ ពង្រីកទឹកដីប្រទេសជាតិ។ ​លោកស្រី Le Thi M​y Loan ជន​មួយ​នាក់​នៅខ័ណ្ឌ An Tay ទីក្រុង Hue បាន​ចែករំលែកថា​៖
 
“ចូលរួមក្នុង​ពិធីបុណ្យនេះ ក្រៅពីបួងសួងឲ្យប្រទេសជាតិ​សុខសាន្ត​ត្រាន ប្រជាជន​រស់នៅ​ក្នុងភាព​សុខដុម​រមនា្យ​មក ខ្ញុំក៏បានឧទ្ទិសកុ​សល សុំឲ្យក្រុមគ្រួសារ មិត្តភក្តិ ​និងសហការីជួបតែសេចក្តីសុខ។​ មនុស្សគ្រប់​រូបសុទ្ធ​តែបា​នរស់នៅដោយ​រាប់អានគ្នា ផងដែរ​”។​
 
ក្នុងឱកាស​នេះ សកម្មភាពវប្បធម៌ជាច្រើនក៏បា​នប្រព្រឹត្តទៅ ​ដូចជាសម្តែងក្បាច់ គុ​នប្រពៃណី​ច្រៀង​ចម្រៀង choi ប្រកួតអុក សរសេ​រអក្សរផ្ចង់និងតាំងបង្ហាញនូវ ផលិ​តផលប្រពៃណីជាដើម​៕

 

តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ