08/03/2018 09:29 GMT+7 Email Print Like 0

ខេត្ត Son La បើកពិព័រណ៍គំនូរ រូបថតស្ដីពីកោះសមុទ្រវៀតណាម

នាព្រឹកថ្ងៃទី៧ ខែមិនា ឆ្នាំ២០១៨ ស្នងការនយោបាយកងទ័ពជើងទឹកបានសហការជាមួយមន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ខេត្ត Son La រៀបចំពិធីបើកពិព័រណ៍ក្រោមប្រធានបទ “Son La រួមកម្លាំងកសាងនិងការពារអធិបតេយ្យភាព​ព្រំដែន-កោះសមុទ្ររបស់មាតុប្រទេស”។ ពិព័រណ៍នេះដាក់បង្ហាញនូវឯកសារនិងរូបថតដែលរួមចំ​ណែក​ឃោសនាឲ្យកម្មាភិបាល យុទ្ធជន និងប្រជាជនគ្រប់ស្រទាប់មានការយល់ដឹងយ៉ាងស៊ីជំរៅអំពីតួនាទីនិងសារ​សំ​ខាន់នៃកោះសមុទ្រក្នុងបុព្វហេតុកសាងនិងការពារមាតុប្រទេស។ មកទស្សនាពិព័រណ៍នេះ អ្នកស្រី Vi Thi Son បាន​ចែករំលែកថា៖

“តាមរយៈពិព័រណលើកនេះ នាងខ្ញុំមានការចាប់អារម្មណ៍យ៉ាងស៊ីជំរៅជាងអំពីសេចក្ដីស្នេហ៍ចំពោះកោះសមុទ្រមាតុ​ប្រទេស​។ ហើយមានភាពអាណិតអាសូរជាមួយការលំបាករបស់យុទ្ធជនកងទ័ពជើងទឹក។ នាងខ្ញុំនឹងខិតខំប្រឹងប្រែង​ថែមទៀត និងអនុវត្តឲ្យបានល្អនូវភារកិច្ចរបស់ខ្លួន ដើម្បីកសាងនិងការពារមាតុប្រទេស”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ