20/06/2018 09:52 GMT+7 Email Print Like 0

ខេត្ត Soc Trang នឹងក្លាយទៅជាទីកន្លែងដែលទាក់ទាញវិនិយោគិននាពេល ខាងមុខ


 នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមកិច្ចប្រជុំពន្លឿនការវិនិយោគនៅ ខេត្ត Soc Trang ឆ្នាំ ២០១៨

នាព្រឹកថ្ងៃទី១៩ ​ខែមិថុនា ឆ្នាំ​២០១៨ នៅទីក្រុ​ង Soc Trang នាយករដ្ឋមន្រ្តីវៀតណាម លោក​ Nguyen Xuan Phuc បាន​អញ្ជើញ​ចូលរួមកិច្ចប្រជុំពន្លឿ​នការ​វិនិយោគ នៅខេត្ត Soc Trang ឆ្នាំ​២០១៨ និង​បំផុស​ចលនា​ចាប់​ផ្តើម​ធ្វើអាជីវកម្ម​។
 
ក្នុងគោលបំណង​ធ្វើឲ្យខេត្ត Soc Trang អភិវឌ្ឍន៍យ៉ាងខ្លាំងក្លានាពេ​លខាងមុខ លោក Nguyen Xuan Ph​uc បាន​គូសបញ្ជាក់​ពីចក្ខុវិស័យរបស់ខ្លួនអំ​ពីខេត្ត Soc Trang ថា "នេះគឺជាតំបន់ស្ថិ​តនៅទន្លេមេគង្គខាងក្រោម​ ហើយ​នាទសវត្ស​រ៍ខាង មុខនឹងក្លាយ​ទៅជាតំបន់​ដែលមាន​ជីវភាព​រស់សម្បូរ​ធូរធារ​ដើម្បី​រួមចំណែក​ធ្វើឲ្យសុប៉ិន​ធ្វើអ្នក​មាន​ក្លាយទៅជាការពិតរបស់ប្រជាជ​ននៅ Soc Trang និយាយ ដោ​យឡែក និងតំបន់សណ្ដទន្លេ ​Cuu Long និយាយរួមផ​ងដែរ។​
 
លោក Nguyen Xuan Phuc បានស្នើថា នាពេលអ​នាគត ខេត្ត Soc T​rang គប្បី ផ្តោតលើការ​អភិវឌ្ឍ​លើ​សរសេ​ទ្រូង​​សំខាន់ៗមួយ​ចំនួន៣រូមមាន ទី១គឺ​វិស័យ កសិកម្ម​បច្ចេកវិទ្យា​ខ្ពស់បន្សាំ​ជាមួយការ​ប្រែប្រួល​អាកាស​ធាតុ ​ទី២គឺវិស័យ ជលផលអនាម័យតភ្ជាប់ជាមួយ​វិស័យឧ​ស្សាហកម្មកែច្នៃ​ និងទី៣គឺវិស័​យ ទេសចរណ៍​អេកូឡូស៊ីត​ភ្ជាប់ ​ជាមួយការអភិវឌ្ឍថា​មពលកកើ​តឡើង​វិញ៕ ​

 

តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ