08/01/2018 05:52 GMT+7 Email Print Like 0

ខេត្ត Quang Ninh ផ្តើមគំនិតបង្កើតទួរទេសចរណ៍ «រឿងព្រេងព្រះកង្គារ»


 ខេត្ត Quang Ninh ផ្តើមគំនិតបង្កើតទួរទេសចរណ៍ «រឿងព្រេងព្រះកង្គារ» (baoquangninh.com.vn)

ក្នុងក្របខ័ណ្ឌ Festival តែផ្កាមាសឆ្នាំ ២០១៨ នារៀលថ្ងៃទី ៦ មករា នៅស្រុក Ba Che ខេត្ត Quang Ninh (ភាគខាងជើងវៀតណាម) បានប្រារព្ធឡើងសិក្ខាសាលាពន្លឿនការវិនិយោគអភិវឌ្ឍន៍ទេសចរណ៍ស្រុក  Ba Che ដល់ឆ្នាំ ២០២៥ ទស្សនៈវិស័យដល់ឆ្នាំ ២០៣០។ ក្នុងសិក្ខសាលានេះ សមាគមសហគ្រាសទេសចរណ៍ខេត្ត Quang Ninh សមាគមវិទ្យាសាស្ត្រអភិវឌ្ឍន៍ទេសចរណ៍និរន្តរភាព បណ្ដាសហគ្រិនទេសចរណ៍នៅក្នុងនិងក្រៅខេត្ត Quang Ninh បានផ្តើមគំនិតអភិវឌ្ឍន៍ទេសចរណ៍តាមទិសនិរន្តរភាព ក្នុងនោះ មានការផ្តើមគំនិតកសាងទួរទេសចរណ៍ «រឿង​ព្រេងព្រះកង្គារ»។ ប្រធានសម្ព័ន្ធសមាគមនវិទ្យាសាស្ត្រ អភិវឌ្ឍន៍ទេសចរណ៍និរន្តរភាព បណ្ឌិត ស្ថាបត្យការិនី​ Nguyen Thu Hanh បានចែករំលែក ថា៖

«ដោយឈរលើបណ្ដារឿងព្រេងប្រវត្តិសាស្ត្ររបស់តំបន់ យើងខ្ញុំបានសម្ភាសមេភូមិ អ្នកវប្បធម៌ដើម្បីកសាងឡើងទួរទេសចរណ៍ «រឿងព្រេងព្រះកង្គារ» ដែលពោរពេញទៅដោយការរកឃើញវិសេសវិសាលគួរឲ្យទាក់ទាញ។ យើងខ្ញុំជឿជាក់ថា៖ ផលិតផលទេសចរណ៍នេះនឹងក្លាយទៅជាពាណិជ្ជសញ្ញានៃស្រុក Ba Che នាពេលខាងមុខ៕»

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ